ទឹកធ្វើឲ្យថ្មសឹក ហើយទឹកហូរនាំយកដីទៅយ៉ាងណា ព្រះអង្គក៏ធ្វើឲ្យសេចក្ដីសង្ឃឹម របស់មនុស្សលោក រលាយយ៉ាងនោះដែរ។
សុភាសិត 19:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនល្ងង់រមែងធ្វើឲ្យឪពុកហិនហោច រីឯប្រពន្ធពូកែឈ្លោះ ប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះអស់។ ព្រះគម្ពីរខ្មែរសាកល កូនល្ងង់ជាសេចក្ដីអន្តរាយដល់ឪពុករបស់ខ្លួន រីឯការឌុកដាន់ពីប្រពន្ធប្រៀបដូចជាតំណក់ទឹកដែលស្រក់ជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។ អាល់គីតាប កូនល្ងង់រមែងធ្វើឲ្យឪពុកហិនហោច រីឯប្រពន្ធពូកែឈ្លោះ ប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះអស់។ |
ទឹកធ្វើឲ្យថ្មសឹក ហើយទឹកហូរនាំយកដីទៅយ៉ាងណា ព្រះអង្គក៏ធ្វើឲ្យសេចក្ដីសង្ឃឹម របស់មនុស្សលោក រលាយយ៉ាងនោះដែរ។
សុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនខិលខូចធ្វើឲ្យម្ដាយព្រួយបារម្ភ។
កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខធុរៈ។
អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។