ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 11:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង‌ត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​ដោយ‌សារ​ចិត្ត​លោភ‌លន់​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សេចក្ដីសុចរិត​របស់​មនុស្ស​ទៀងត្រង់ រំដោះ​ខ្លួនគេ ប៉ុន្តែ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ចាប់​ដោយ​ចំណង់លោភលន់​របស់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់ ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់​ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។

សូមមើលជំពូក

អាល់គីតាប

សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង‌ត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​ដោយ‌សារ​ចិត្ត​លោភ‌លន់​របស់​ខ្លួន។

សូមមើលជំពូក



សុភា‌សិត 11:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្អែក ពេល​លោក​ឪពុក​អញ្ជើញ​ទៅ​មើល​សត្វ ដែល​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ លោក​ឪពុក​មុខ​ជា​ជ្រាប​ថា ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់។ ប្រសិន​បើ​លោក​ឪពុក​ឃើញ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ពពាល និង​ពព្លាក់​ក្នុង​ចំណោម​ពពែ ឬ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ស្រអាប់​ក្នុង​ចំណោម​កូន​ចៀម បាន​សេចក្ដី​ថា ខ្ញុំ​បាន​លួច​សត្វ​ទាំង​នោះ​ហើយ»។


ពេល​លោក​ឪពុក​ឆែក‌ឆេរ​មើល​អីវ៉ាន់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ តើ​លោក​ឪពុក​ឃើញ​មាន​អ្វី​ខ្លះ ដែល​ជា​របស់​ក្រុម​គ្រួសារ​លោក​ឪពុក? សូម​បង្ហាញ​ឲ្យ​បងប្អូន​របស់​ខ្ញុំ និង​បងប្អូន​លោក​ឪពុក បាន​ឃើញ​នៅ​ទី​នេះ​ផង ដើម្បី​ឲ្យ​គេ​ជួយ​អារ​កាត់​រឿង​យើង​ទាំង​ពីរ។


ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​លោក​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង​ឬ​ទេ? ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​លោក តាម​អំពើ​អាក្រក់​ដែល​លោក​បាន​ប្រព្រឹត្ត។


ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន បង្កប់​ទុក​នោះ​ដែរ។


មនុស្ស​ទមិឡ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយ‌សារ​ការ​ចេះ​ដឹង។


កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​រើ​ពុំ​រួច។


អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទម្លុះ​ជញ្ជាំង រមែង​ត្រូវ​ពស់​ចឹក។


កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​បក​ក្រោយ ធ្វើ​ឲ្យ​កង‌ទ័ព​បេន‌យ៉ាមីន​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង ដោយ​ឃើញ​មហន្ត‌រាយ​កើត​ឡើង​ចំពោះ​ពួក​គេ​ដូច្នេះ។