មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។
សាស្តា 10:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែភាពខ្ជិលច្រអូស ផ្ទោងដំបូលបាក់ចុះ ហើយដោយសារតែភាពខ្ជីខ្ជានៃដៃ ផ្ទះក៏លេចធ្លុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯដំបូលផ្ទះរមែងស្រុតធ្លាក់ ដោយព្រោះតែភាពខ្ជិលច្រអូស ហើយដោយព្រោះនៅដៃទទេៗ បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដំបូលផ្ទះរមែងស្រុតធ្លាក់ ដោយព្រោះតែសេចក្ដីខ្ជិលច្រអូសទេ ហើយដោយព្រោះនៅដៃទទេៗ បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ អាល់គីតាប មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។ |
មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។
ស្ត្រីមានប្រាជ្ញាតែងតែកសាងគ្រួសាររបស់ខ្លួន រីឯស្ត្រីឥតមារយាទតែងតែបំផ្លាញគ្រួសារ ដោយដៃរបស់ខ្លួនផ្ទាល់។
នៅរដូវវស្សា មនុស្សកម្ជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចម្រូត គេរកអ្វីច្រូតពុំបានឡើយ។
ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភស៊ី រមែងធ្លាក់ខ្លួនក្រ ហើយមនុស្សខ្ជិលច្រអូសរមែងខ្វះសម្លៀកបំពាក់។
យើងចង់ឲ្យបងប្អូនម្នាក់ៗ នៅតែមានចិត្តខ្នះខ្នែងរហូតដល់ចុងបញ្ចប់ គឺធ្វើឲ្យសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ