ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 6:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ដើម្បី​រំឭក​ដល់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ព្រម​ទាំង​ហេន ជា​កូន​របស់​សេផា‌នា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​មកុដ​នោះ​នឹង​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ទុកជា​ទីរលឹក​ដល់​ហេលលេម ថូប៊ីយ៉ា យេដាយ៉ា និង​ហិន​កូន​របស់​សេផានា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​មកុដ​នោះ​សម្រាប់​ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយ​សម្រាប់​ហិន ជា​កូន​សេផានា ទុក​ជា​ទី​រំឭក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​មកុដ​នោះ​នឹង​បាន​សំរាប់​ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយ​សំរាប់​ហិន ជា​កូន​សេផានា ទុក​ជា​ទី​រំឭក នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ដើម្បី​រំលឹក​ដល់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ព្រម​ទាំង​ហេន ជា​កូន​របស់​សេផា‌នា។

សូមមើលជំពូក



សាការី 6:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​រាជ‌ប្រតិភូ​បាន​ចាប់​លោក​មហា​បូជា‌ចារ្យ​សេរ៉ាយ៉ា និង​លោក​សេ‌ផា‌នា​ជា​បូជា‌ចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះ‌វិហារ​បី​រូប យក​ទៅ​ជា​មួយ។


អ្នក​រាល់​គ្នា​ត្រូវ​យក​ថ្ងៃ​នេះ​ធ្វើ​ជា​ថ្ងៃ​បុណ្យ​រំឭក​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។


ចូរ​ដាំ​ត្បូង​ទាំង​ពីរ​ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង​កូន​របស់​អ៊ីស្រា‌អែល។ ដូច្នេះ អើរ៉ុន​នឹង​ពាក់​ឈ្មោះ​របស់​ពួក​គេ​លើ​ខ្សែ​ព្រយុង​ទាំង​ពីរ នៅ​ចំពោះ​មុខ​យើង ដែល​ជា​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​យើង​នឹក​ដល់​ពួក​គេ។


ពេល​អើរ៉ុន​ចូល​ក្នុង​ទីសក្ការៈ គាត់​មាន​ឈ្មោះ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ជាប់​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង សម្រាប់​វិនិច្ឆ័យ ដើម្បី​ឲ្យ​យើង​ដែល​ជា​ព្រះ‌អម្ចាស់ នឹក​ដល់​ពួក​គេ​អស់‌កល្ប​ជានិច្ច។


«ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​តង្វាយ​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។


ចូរ​យក​ប្រាក់ និង​មាស ទៅ​សិត​ធ្វើ​ជា​មកុដ បំពាក់​ឲ្យ​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​យូសា‌ដាក។


ទុក​ជា​ទី​រំឭក​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ក្រៅ​ពី​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អម្ចាស់​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក តាម​រយៈ​លោក​ម៉ូសេ។


លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ទទួល​មាស​របស់​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច យក​ទៅ​ដាក់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ទុក​ជា​ទី​រំឭក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ*​នេះ គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ* គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។


លោក​កូនេ‌លាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ ព្រះអង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះអង្គ​មិន​ភ្លេច​ទេ។


អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់ នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ គឺ​នៅ​ពេល​គេ​សែង​ហិប​នោះ​ឆ្លង​ទន្លេ​យ័រដាន់ ព្រះអង្គ​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់។ ថ្ម​ទាំង​នេះ​ជា​ទី​រំឭក​សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ”»។


ហេតុ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រិក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្ដល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល‌ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!