សេចក្ដីប្រកាសស្ដីអំពីស្រុកបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
សាការី 5:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគម្របសំណរបើកឡើង ខ្ញុំឃើញមានស្ត្រីម្នាក់អង្គុយនៅក្នុងហិប។ ព្រះគម្ពីរខ្មែរសាកល រួចមើល៍! គម្របសំណត្រូវបានបើកឡើង នោះមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចឃើញមានគេលើកសំណទម្ងន់មួយហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងកញ្ជ្រែងនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឃើញមានគេលើកសំណទំងន់១ហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ អាល់គីតាប ពេលគំរបសំណរបើកឡើង ខ្ញុំឃើញមានស្ត្រីម្នាក់អង្គុយនៅក្នុងហិប។ |
សេចក្ដីប្រកាសស្ដីអំពីស្រុកបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
សេចក្ដីប្រកាសស្ដីអំពីស្រុកម៉ូអាប់: ក្រុងអើរ-ម៉ូអាប់មុខជាត្រូវហិនហោច និងវិនាសសូន្យក្នុងពេលតែមួយយប់ប៉ុណ្ណោះ! ហើយក្រុងគៀរ-ម៉ូអាប់ក៏ត្រូវហិនហោច និងវិនាសសូន្យ ក្នុងពេលតែមួយយប់ដែរ!
អ្នករាល់គ្នាជីកអាងទឹក នៅចន្លោះកំពែងទាំងពីរ ដើម្បីបង្ហូរទឹកពីស្រះចាស់មក។ ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់ព្រះជាម្ចាស់ ដែលបានធ្វើការអស់ទាំងនេះទេ អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងព្រះអង្គ ដែលរៀបចំគម្រោងការនេះ តាំងពីយូរណាស់មកហើយ។
បុរសដែលនៅកណ្ដាលគុម្ពផ្កាយីថោ ពោលថា៖ «ពួកគេជាអ្នកដែលព្រះអម្ចាស់បានចាត់ឲ្យធ្វើដំណើរឆ្លងកាត់ផែនដី»។
ខ្ញុំសួរថា៖ «តើវត្ថុនោះជាអ្វី?»។ ទេវតាឆ្លើយថា៖ «វត្ថុចេញមកនោះ គឺហិបដែលពោរពេញទៅដោយអំពើអាក្រក់របស់មនុស្សនៅក្នុងស្រុកទាំងមូល»។
ទេវតាប្រាប់ខ្ញុំថា ស្ត្រីនោះគឺជាតំណាងនៃអំពើអាក្រក់។ បន្ទាប់មក លោកបោះនាងទៅក្នុងហិបវិញ ហើយយកគម្របស្ពាន់បិទពីលើ។