ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 12:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​នោះ យើង​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មក​វាយ​ប្រហារ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃ​នោះ យើង​នឹង​ស្វែងរក​ដើម្បី​បំផ្លាញ​អស់ទាំង​ប្រជាជាតិ​ដែល​មក​ទាស់នឹង​យេរូសាឡិម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះ យើង​នឹង​តាំង​ចិត្ត ដើម្បី​បំផ្លាញ​សាសន៍ទាំង​ប៉ុន្មាន ដែល​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​នោះ អញ​នឹង​តាំង​ចិត្ត ដើម្បី​បំផ្លាញ​អស់​ទាំង​សាសន៍ ដែល​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​នោះ យើង​នឹង​កំទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មក​វាយ​ប្រហារ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក



សាការី 12:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​លើក​គ្នា​មក ច្បាំង ឡោម‌ព័ទ្ធ និង​ចង់​កម្ទេច យេរូ‌សាឡឹម​ដែល​ជា​អាសនៈ​របស់​ព្រះ‌ជាម្ចាស់ មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិ និង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។


ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នក នោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេ បើ​គេ​វាយ​ប្រហារ​អ្នក គេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។


គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។ យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


យើង​នឹង​ទម្លាក់​ស្ដេច​របស់​នគរ​ទាំង‌ឡាយ យើង​នឹង​កម្ទេច​កម្លាំង​របស់​ប្រជា‌ជាតិ​នានា។ យើង​នឹង​រំលំ​រទេះ​ចម្បាំង ព្រម​ទាំង​អស់​អ្នក​ដែល​បរ​រទេះ​នោះ។ យើង​នឹង​ផ្ដួល​សេះ ព្រម​ទាំង​អ្នក​ជិះ បងប្អូន​នឹង​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។


«យើង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ពែង​ពេញ​ដោយ​កំហឹង​របស់​យើង ជា​ពែង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ព្រឺ​ខ្លាច។ ពេល​ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ជន‌ជាតិ​យូដា​ទាំង​មូល​ក៏​ព្រឺ​ខ្លាច​ដែរ។