រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ! អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង អ្នកនោះមានសុភមង្គលហើយ!
វិវរណៈ 18:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ត បើគេប្រព្រឹត្តយ៉ាងណា ត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ! ព្រះគម្ពីរខ្មែរសាកល ចូរតបសងនាងតាមដែលនាងបានតបសងគេ គឺតបសងទ្វេដងតាមទង្វើរបស់នាង។ ក្នុងពែងដែលនាងបានលាយ ចូរលាយទ្វេដងឲ្យនាង។ Khmer Christian Bible ចូរសងដល់ក្រុងនោះតាមការដែលក្រុងនោះបានធ្វើចុះ ហើយឲ្យដល់ក្រុងនោះវិញមួយជាពីរតាមអំពើរបស់ក្រុងនោះ។ ចូរចាក់ឲ្យក្រុងនោះវិញមួយជាពីរទៅក្នុងពែងដែលក្រុងនោះបានចាក់ឲ្យចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសងទៅក្រុងនេះតាមការដែលគេបានធ្វើដល់អ្នកចុះ ទាំងទ្វេមួយជាពីរផង ចូរចាក់មួយជាពីរទៅក្នុងពែង ដែលគេបានចាក់ឲ្យអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ ទាំងទ្វេ១ជា២ឲ្យវាផង ចូរចាក់១ជា២ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង អាល់គីតាប ចូរសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ដ បើគេប្រព្រឹត្ដយ៉ាងណាត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ! |
រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ! អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង អ្នកនោះមានសុភមង្គលហើយ!
សូមដាក់ទោសអ្នកទាំងនោះ ឲ្យសមតាមអំពើដែលគេប្រព្រឹត្ត និងល្បិចកិច្ចកលរបស់គេ សូមដាក់ទោសគេសមនឹងស្នាដៃរបស់ខ្លួន សូមឲ្យគេទទួលផលសមនឹងទោសរបស់ខ្លួន
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។
មុនដំបូង យើងសងចំពោះអំពើអាក្រក់ និងអំពើបាបរបស់ពួកគេមួយទ្វេជាពីរ ព្រោះពួកគេបានប្រមាថទឹកដីរបស់យើង ព្រមទាំងធ្វើឲ្យទឹកដីដែលជាចំណែកមត៌ករបស់យើង ពោរពេញដោយរូបព្រះក្លែងក្លាយដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ»។
សូមឲ្យអស់អ្នកដែលបៀតបៀនទូលបង្គំ ត្រូវអាម៉ាស់ តែកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ! សូមឲ្យពួកគេញ័ររន្ធត់ តែកុំឲ្យទូលបង្គំញ័ររន្ធត់ឡើយ! សូមឲ្យថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេ សូមប្រហារពួកគេឲ្យវិនាសអន្តរាយទៅ!
ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតព្រះអម្ចាស់សងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។
ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន ចូរបោះទ័ពជុំវិញក្រុងនេះ កុំឲ្យនរណាម្នាក់រត់រួចឡើយ។ ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ ដ្បិតពួកគេវាយឫកព្រហើនដាក់ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
យើងនឹងសងទៅក្រុងបាប៊ីឡូន និងអ្នកស្រុកខាល់ដេទាំងអស់ តាមអំពើ ឃោរឃៅដែលគេបានប្រព្រឹត្ត ចំពោះក្រុងស៊ីយ៉ូន ក្រោមក្រសែភ្នែករបស់អ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើន នៅលើផែនដីទាំងមូលបាត់បង់ជីវិត ឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរ ព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រាអែល។
អ្នកទោសដែលពោរពេញទៅដោយ សេចក្ដីសង្ឃឹមអើយ ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល មានកំពែងដ៏រឹងមាំវិញចុះ! ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា អ្វីៗដែលអ្នករាល់គ្នាខាតបង់ យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។
លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខាន។
បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏វិសុទ្ធ*ត្រូវមានចិត្តព្យាយាម និងមានជំនឿ។
អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាដ៏វិសុទ្ធ* និងនៅចំពោះព្រះភ័ក្ត្ររបស់កូនចៀម។
មហានគរនោះបានបែកជាបី រីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មានបានរលំអស់ ពេលនោះ ព្រះជាម្ចាស់បាននឹកដល់មហានគរបាប៊ីឡូន ព្រះអង្គបានឲ្យក្រុងនេះផឹកស្រាពីពែងនៃព្រះពិរោធដ៏ខ្លាំងបំផុតរបស់ព្រះអង្គ ។
ស្ដេចនៅផែនដីបាននាំគ្នាប្រាសចាកសីលធម៌ជាមួយស្ត្រីនោះ ហើយមនុស្សម្នានៅលើផែនដីក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។
ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុបតែងខ្លួនដោយពាក់មាស ត្បូង និងពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរពេញទៅដោយអំពើគួរឲ្យស្អប់ខ្ពើម និងកាមគុណដ៏ថោកទាបរបស់នាង។
ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* សាវ័ក* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។