វិវរណៈ 18:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ដ្បិតបាបរបស់ក្រុងនេះគរឡើងខ្ពស់ដល់មេឃ ព្រះជាម្ចាស់នៅតែនឹកឃើញអំពើទុច្ចរិតរបស់គេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ដ្បិតបាបរបស់នាងបានគរឡើងដល់មេឃហើយ ហើយព្រះបាននឹកចាំអំពីបទល្មើសរបស់នាង។ សូមមើលជំពូកKhmer Christian Bible5 ដ្បិតបាបរបស់ក្រុងនោះបានគរជាគំនរឡើងខ្ពស់ដល់មេឃ ហើយព្រះជាម្ចាស់បាននឹកចាំពីអំពើអាក្រក់របស់ក្រុងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដ្បិតអំពើបាបរបស់ក្រុងនេះបានគរឡើងខ្ពស់ដល់ផ្ទៃមេឃ ហើយព្រះបាននឹកចាំពីការទុច្ចរិតរបស់គេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា សូមមើលជំពូកអាល់គីតាប5 ដ្បិតបាបរបស់ក្រុងនេះគរឡើងខ្ពស់ដល់មេឃ អុលឡោះនៅតែនឹកឃើញអំពើទុច្ចរិតរបស់គេ។ សូមមើលជំពូក |
មានព្យាការីមួយរូបរបស់ព្រះអម្ចាស់ ឈ្មោះអូដេឌ បានចេញទៅជួបកងទ័ពអ៊ីស្រាអែល ដែលវិលមកក្រុងសាម៉ារីវិញ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងជនជាតិយូដា ព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាសម្លាប់រង្គាលពួកគេយ៉ាងសាហាវ ធ្វើឲ្យសម្រែកលាន់ឮដល់ផ្ទៃមេឃ។