សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយ ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។
វិវរណៈ 17:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ត្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ត្រ មហាជន ជាតិសាសន៍ និងភាសានានា។ ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌នោះនិយាយនឹងខ្ញុំទៀតថា៖ “ទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យានោះអង្គុយ គឺជាជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និងភាសានានា។ Khmer Christian Bible ទេវតានោះក៏និយាយមកកាន់ខ្ញុំទៀតថា៖ «ទឹកដែលអ្នកបានឃើញ ហើយជាកន្លែងដែលស្រ្ដីពេស្យាបានអង្គុយនោះ គឺជាប្រជាជន បណ្ដាជន ជនជាតិ និងភាសាទាំងឡាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតានោះពោលមកកាន់ខ្ញុំថា៖ «មហាសមុទ្រដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យាអង្គុយលើនោះ គឺជាប្រជាជន មហាជន ជាតិសាសន៍ និងភាសានានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាក៏ប្រាប់ខ្ញុំថា ឯទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន នឹងមនុស្សផងទាំងឡាយ គ្រប់សាសន៍ គ្រប់ភាសា អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលអ្នកបានឃើញ គឺមហាសមុទ្រដែលស្ដ្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ដ្រ មហាជន ជាតិសាសន៍ និងភាសានានា។ |
សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយ ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។
ព្រះអង្គបានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ព្រះអង្គក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មានទឹកជន់ឡើងនៅទិសខាងជើង ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។ មនុស្សម្នានាំគ្នាស្រែក អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់
អ្នករស់នៅតាមមាត់ទន្លេ ហើយមានទ្រព្យសម្បត្តិដ៏ច្រើន អ្នកមានចិត្តលោភលន់ តែចុងបញ្ចប់របស់អ្នកមកដល់ហើយ!
ដ្បិតព្រះអម្ចាស់កម្ទេចក្រុងបាប៊ីឡូន ព្រះអង្គធ្វើឲ្យសម្រែកលាន់ឮក្នុងក្រុងនេះ ប្រែទៅជាស្ងាត់ជ្រងំ កងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរ នាំគ្នាវាយលុកក្រុងនេះដោយសម្រែក ទ្រហឹងអឺងអាប់។
ទឹកទន្លេធ្វើឲ្យវាដុះធំឡើង ទឹកនៅទីជម្រៅធ្វើឲ្យវាលូតឡើងយ៉ាងខ្ពស់ ហើយហូរជុំវិញដើមនោះ រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។
បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។
មនុស្សម្នាពីចំណោមប្រជាជននានា ពីចំណោមកុលសម្ព័ន្ធ ពីចំណោមភាសា និងពីចំណោមជាតិសាសន៍ទាំងឡាយ នឹងឃើញសាកសពរបស់អ្នកទាំងពីរ ក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតឲ្យយកសាកសពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរឡើយ។
បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញការវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា: “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។