ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 16:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​លើ​ទន្លេ និង​ប្រភព​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​ប្រភព​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូតសួគ៌​ទីបី​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅក្នុង​ទន្លេ និង​ប្រភព​ទឹក​នានា នោះ​ទន្លេ និងប្រភពទឹក​ក៏​ក្លាយជា​ឈាម​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ទេវតា​ទីបី​យក​ពី​ពែង​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​ទន្លេ​ និង​ប្រភព​ទឹក​ទាំងឡាយ​ នោះ​ទី​ទាំង​នោះ​ក៏​ត្រលប់​ជា​ឈាម​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​ទន្លេ និង​រន្ធ​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​រន្ធ​ទឹក​ទាំង​នោះ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទេវតា​ទី​៣ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​ទន្លេ នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នោះ​ក៏​ប្រែ​ទៅ​ជា​ឈាម​ទាំង​អស់​ដែរ

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​លើ​ទន្លេ និង​ប្រភព​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​ប្រភព​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ទាំង​អស់។

សូមមើលជំពូក



វិវរណៈ 16:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីល ប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​រក​ទឹក​ផឹក​មិន​បាន។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: “សូម​បង​លើក​ដំបង​វាយ​ទឹក​ទន្លេ ព្រែក និង​ត្រពាំង ដើម្បី​ឲ្យ​កង្កែប​ឡើង​មក​រាត​ត្បាត​ស្រុក​អេស៊ីប”»។


ពេល​យើង​មក ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់ ព្រោះ​គ្មាន​ទឹក។


យើង​នឹង​រាយ​សាក‌សព​ពាស‌ពេញ​ភ្នំ។ អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​ភ្នំ តាម​ជ្រលង​ភ្នំ និង​តាម​ជ្រោះ​ទាំង​ប៉ុន្មាន។


ទោះ​បី​អេប្រាអ៊ីម​រីក​ចម្រើន​ឡើង នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ខ្លួន​ក្ដី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។


អ្នក​ទាំង​ពីរ​មាន​អំណាច​ធ្វើ​ឲ្យ​មេឃ​រាំង គ្មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​គាត់​ថ្លែង​ព្រះ‌បន្ទូល ហើយ​ក៏​មាន​អំណាច​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ឈាម ព្រម​ទាំង​ធ្វើ​ឲ្យ​គ្រោះ​កាច​គ្រប់​យ៉ាង​អាច​កើត​មាន​នៅ​លើ​ផែនដី​ពេល​ណា​ក៏​បាន តាម​តែ​គាត់​ចង់។


ទេវតា​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ចូរ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ដល់​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ហើយ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ ព្រម​ទាំង​ប្រភព​ទឹក​ទាំង‌ឡាយ!»។


ខ្ញុំ​ឮ​ទេវតា​ម្ចាស់​ទឹក​ពោល​ថា៖ «បពិត្រ​ព្រះអង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ពិត​ជា​វិសុទ្ធ ហើយ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌​មែន!