លុះមកដល់កន្លែងមួយឈ្មោះអថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ លោកយ៉ូសែបរំឭកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
លោកុប្បត្តិ 50:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេត្រូវចំណាយពេលទាំងអស់សែសិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជនជាតិអេស៊ីបនាំគ្នាកាន់ទុក្ខលោកយ៉ាកុប អស់រយៈពេលចិតសិបថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ពួកគេចំណាយពេលសែសិបថ្ងៃសម្រាប់កិច្ចការនេះ ដ្បិតនោះជាចំនួនថ្ងៃដែលត្រូវចំណាយដើម្បីអប់សព។ ជនជាតិអេហ្ស៊ីបបានយំស្រណោះគាត់ចិតសិបថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវចំណាយពេលអស់សែសិបថ្ងៃសម្រាប់កិច្ចការនេះ ដ្បិតនោះជារយៈពេលដែលតម្រូវដើម្បីធ្វើពិធីអប់សព ហើយសាសន៍អេស៊ីព្ទនាំគ្នាកាន់ទុក្ខលោកអស់រយៈពេលចិតសិបថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរៀបចំឲ្យគាត់ពេញ៤០ថ្ងៃ ដ្បិតគឺគំរបថ្ងៃទាំងនោះ ដែលធ្លាប់ដាក់បារទខ្មោចទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទគេនាំគ្នាកាន់ទុក្ខអស់៧០ថ្ងៃ អាល់គីតាប គេត្រូវចំណាយពេលទាំងអស់សែសិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជនជាតិអេស៊ីបនាំគ្នាកាន់ទុក្ខយ៉ាកកូប អស់រយៈពេលចិតសិបថ្ងៃ។ |
លុះមកដល់កន្លែងមួយឈ្មោះអថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ លោកយ៉ូសែបរំឭកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
លុះផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោនថា៖ «ប្រសិនបើអស់លោកយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមយកពាក្យខ្ញុំទៅទូលថ្វាយព្រះករុណាដូចតទៅនេះ:
សហគមន៍ទាំងមូលបានឃើញលោកអើរ៉ុនផុតដង្ហើម ហើយកូនចៅអ៊ីស្រាអែលទាំងអស់នាំគ្នាកាន់ទុក្ខលោកអើរ៉ុន អស់រយៈពេលសាមសិបថ្ងៃ។
នាងត្រូវប្ដូរសម្លៀកបំពាក់ ដែលនាងស្លៀក នៅពេលគេចាប់នាងមកជាឈ្លើយសឹកចេញ នាងត្រូវរស់នៅក្នុងផ្ទះរបស់អ្នក ហើយយំកាន់ទុក្ខឪពុកម្ដាយរបស់ខ្លួន អស់រយៈពេលមួយខែ។ បន្ទាប់មក អ្នកអាចចូលទៅជិតនាង រៀបការជាមួយនាង ហើយនាងនឹងទៅជាភរិយារបស់អ្នក។
ជនជាតិអ៊ីស្រាអែលនាំគ្នាកាន់ទុក្ខលោកម៉ូសេ អស់រយៈពេលសាមសិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខលោករហូតទាល់តែផុតកំណត់ពេលសាមសិបថ្ងៃនោះ។