លោកុប្បត្តិ 50:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លុះមកដល់កន្លែងមួយឈ្មោះអថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ លោកយ៉ូសែបរំឭកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 នៅពេលពួកគេមកដល់លានបោកស្រូវនៃអ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ ពួកគេក៏យំសោកនៅទីនោះ ទាំងទួញសោកយ៉ាងខ្លាំង និងខ្លោចផ្សាណាស់ ហើយយ៉ូសែបក៏កាន់ទុក្ខចំពោះឪពុករបស់គាត់ប្រាំពីរថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 គេទៅដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ នៅទីនោះ គេទួញទំនួញជាខ្លាំង ហើយយ៉ូសែបក៏កាន់ទុក្ខនឹងឪពុកអស់៧ថ្ងៃ សូមមើលជំពូកអាល់គីតាប10 លុះមកដល់កន្លែងមួយឈ្មោះ អថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ យូសុះរំលឹកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។ សូមមើលជំពូក |
ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។