លោកុប្បត្តិ 49:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។ ព្រះគម្ពីរខ្មែរសាកល នៅទីនោះគេបានបញ្ចុះអ័ប្រាហាំ និងសារ៉ាប្រពន្ធរបស់គាត់ នៅទីនោះគេបានបញ្ចុះអ៊ីសាក និងរេបិកាប្រពន្ធរបស់គាត់ ហើយនៅទីនោះយើងបានបញ្ចុះលេអាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ គេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកយាយសារ៉ាជាប្រពន្ធ ហើយនៅទីនោះ គេបានបញ្ចុះសពលោកអ៊ីសាក និងលោកយាយរេបិកាជាប្រពន្ធ ហើយនៅទីនោះ ពុកក៏បានបញ្ចុះសពលេអាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅទីនោះដែលគេបានកប់សពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធគាត់ ហើយនៅទីនោះគេបានកប់សពអ៊ីសាក នឹងរេបិកាប្រពន្ធគាត់ ហើយគឺនៅទីនោះដែលអញបានកប់សពលេអាដែរ អាល់គីតាប នៅទីនោះ គេបានបញ្ចុះសពតាអ៊ីព្រហ៊ីម និងយាយសារ៉ា ជាភរិយា តាអ៊ីសាហាក់ និងយាយរ៉ហ្វ៊ីកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។ |
គឺចម្ការដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពលោកអប្រាហាំ និងលោកស្រីសារ៉ានៅទីនោះ។
លោកអ៊ីសាក និងលោកអ៊ីស្មាអែល ជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ
បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ លោកយ៉ូសែបឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។
លោកតាអប្រាហាំបានទិញចម្ការ ព្រមទាំងគុហាដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។
គឺគេបានយកសពលោកទៅស្រុកកាណាន រួចបញ្ចុះក្នុងគុហានៅចម្ការម៉ាកពេឡា ជាចម្ការដែលលោកអប្រាហាំបានទិញពីលោកអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសព នៅជិតម៉ាមរ៉េ ។
គេបានដឹកសពលោកយ៉ាកុប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលលោកអប្រាហាំបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។