ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 49:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទាំង​នោះ​ជា​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​ដូច្នេះ នៅ​ពេល​លោក​ឲ្យ​ពរ​កូន​ទាំង​ដប់‌ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំងអស់​នេះ​ជា​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល ហើយ​នេះ​ជាសេចក្ដី​ដែល​ឪពុក​របស់ពួកគេ​បាន​និយាយ​នឹង​ពួកគេ​។ គាត់​ឲ្យពរ​ពួកគេ គឺ​ឲ្យពរ​ពួកគេ​ម្នាក់ៗ​តាម​ពរ​របស់គេរៀងៗខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​អស់​នេះ​ជា​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ ហើយ​នេះ​ជា​សេចក្ដី​ដែល​ឪពុក​របស់​គេ​បាន​ពោល​ទៅ​គេ នៅ​ពេល​ដែល​លោក​ឲ្យ​ពរ ដោយ​ឲ្យ​ពរ​គេ​ម្នាក់ៗ តាម​ពរ​ដែល​គេ​ស័ក្ដិ‌សម​នឹង​ទទួល​រៀងៗ​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ ជា​កុល‌សម្ពន្ធ​ទាំង​ដប់​ពីរ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ យ៉ាកកូប​បាន​ផ្តែ​ផ្តាំ​ដូច្នេះ នៅ​ពេល​គាត់​ឲ្យ​ពរ​កូន​ទាំង​ដប់​ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 49:28
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​ដែល​លោក​អ៊ីស្រា‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ លោក​រូបេន​រួម​ដំណេក​ជា​មួយ​នាង​ប៊ីល‌ហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ លោក​យ៉ាកុប​មាន​កូន​ប្រុស​ដប់‌ពីរ​នាក់​គឺ:


បេន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។


បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន​ជា​ជន‌ជាតិ​ហេត


លោក​យក​ថ្ម​ដប់‌ពីរ​ដុំ តាម​ចំនួន​កុល‌សម្ព័ន្ធ​កូន​ចៅ​របស់​លោក​យ៉ាកុប។ គឺ​លោក​យ៉ាកុប​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល» ។


ក្នុង​លិខិត​នោះ ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា នៅ​ក្នុង​ទីក្រុង​ទាំង​មូល​ប្រមូល​ផ្ដុំ​គ្នា ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន។ ជន‌ជាតិ​យូដា​ក៏​មាន​សិទ្ធិ​សម្លាប់​រង្គាល​អស់​អ្នក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ឬ​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ ដែល​បៀត‌បៀន​ខ្លួន​ដែរ។ ពួក​គេ​ក៏​អាច​សម្លាប់​ប្រពន្ធ​កូន​របស់​អ្នក​ទាំង​នោះ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទៀត​ផង។


ព្រះចៅ​អហា‌ស៊ូរុស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ និង​លោក​ម៉ាដេ‌កាយ​ដែល​ជា​ជន‌ជាតិ​យូដា​ថា៖ «យើង​បាន​ប្រគល់​វិមាន​របស់​លោក​ហាម៉ាន​ថ្វាយ​ព្រះ‌នាង​អេសធើរ ហើយ​ក៏​បាន​ឲ្យ​គេ​ព្យួរ-ក​លោក​ហាម៉ាន​នៅ​លើ​បង្គោល ព្រោះ​តែ​គាត់​ចង់​ធ្វើ​បាប​ជន‌ជាតិ​យូដា​ដែរ។


នៅ​ថ្ងៃ​ដដែល​នោះ គឺ​ថ្ងៃ​ទី​ម្ភៃ​បី​ក្នុង​ខែ​ជេស្ឋ គេ​ក៏​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​រាជ‌សារ តាម​សេចក្ដី​ដែល​ម៉ាដេ‌កាយ​បង្គាប់ ផ្ញើ​ទៅ​ជន‌ជាតិ​យូដា ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​មេ​ដឹក​នាំ​អាណា‌ខេត្ត​ទាំង​អស់ ចាប់​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី គឺ​មាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​អាណា‌ខេត្ត។ រាជ‌សារ​ទាំង​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ។ រីឯ​ជន‌ជាតិ​យូដា​ក៏​បាន​ទទួល​រាជ‌សារ​តាម​ភាសា និង​អក្សរ​របស់​ខ្លួន​ផ្ទាល់​ដែរ។


ត្បូង​ទាំង​នេះ​ជា​តំណាង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​មាន​ទាំង​អស់​ដប់‌ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។


មើល​ចុះ ប្រជា‌ជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញី ពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោល ដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពា ហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេ វា​មិន​ដេក​វិញ​ឡើយ។


កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​របស់​យើង​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា ព្រះ‌បន្ទូល​សន្យា​នោះ​នឹង​បាន​សម្រេច។ បពិត្រ​ព្រះ‌រាជា ជន‌ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។


មុន​ពេល​ទទួល​មរណ‌ភាព លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖


ខ្ញុំ យ៉ាកុប ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ និង​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ ដែល​បែក‌ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។


ពេល​នោះ ខ្ញុំ​ក៏​ឮ​ថា​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​ត្រា​សម្គាល់ មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ