ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 49:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស្បៀងអាហារ​របស់​អេស៊ើរ​នឹង​មាន​សម្បូរហូរហៀរ វា​នឹង​ផ្ដល់​អាហារប្រណិត​សម្រាប់​ស្ដេច​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អេស៊ើរ អាហារ​វា​នឹង​បាន​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​របស់​យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។

សូមមើលជំពូក

អាល់គីតាប

អេស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ម្ហូប​អាហារ​ជូន​ស្តេច។

សូមមើលជំពូក



លោកុ‌ប្បត្តិ 49:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភមង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង‌ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា “អេ‌ស៊ើរ”។


កូន​របស់​លោក​អេ‌ស៊ើរ​មាន យីម‌ណា យីស‌វ៉ា យីសវី និង​បេរា ព្រម​ទាំង​នាង​សេរ៉ា។ កូន​របស់​បេរា​មាន ហេប៊ើរ និង​ម៉ាល‌គាល។