លោកយ៉ាកុបនៅបម្រើលោកឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបាននាងរ៉ាជែល ប៉ុន្តែ ដោយលោកស្រឡាញ់នាងរ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។
លោកុប្បត្តិ 34:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកកំលោះនោះមិនបង្អែបង្អង់នឹងធ្វើតាមឡើយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ ក្នុងគ្រួសាររបស់លោកហាម៉ោរ គេគោរពស៊ីគែមជាងគេ។ ព្រះគម្ពីរខ្មែរសាកល អ្នកកំលោះនោះក៏មិនបង្អង់នឹងធ្វើការនេះឡើយ ពីព្រោះគាត់ពេញចិត្តនឹងកូនស្រីរបស់យ៉ាកុប ណាមួយក្នុងផ្ទះរបស់ឪពុកគាត់ទាំងមូល គាត់ត្រូវគេគោរពជាងគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកកំលោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ព្រោះគាត់មានអំណរនឹងកូនស្រីរបស់លោកយ៉ាកុបណាស់។ លោកជាមនុស្សដែលគេគោរពជាងគេទាំងអស់ក្នុងវង្សានុវង្សឪពុករបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បុត្រកំឡោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ពីព្រោះទ្រង់មានព្រះទ័យអំណរនឹងកូនស្រីរបស់យ៉ាកុបណាស់ ទ្រង់ជាមនុស្សដែលគេរាប់អានលើសជាងទាំងអស់នៅក្នុងពួកដំណាក់បិតាទ្រង់ អាល់គីតាប អ្នកកំលោះនោះមិនបង្អែរបង្អង់នឹងធ្វើតាមឡើយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់យ៉ាកកូបជាខ្លាំង។ ក្នុងគ្រួសាររបស់ហាម៉ោរ គេគោរពស៊ីគែមជាងគេ។ |
លោកយ៉ាកុបនៅបម្រើលោកឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបាននាងរ៉ាជែល ប៉ុន្តែ ដោយលោកស្រឡាញ់នាងរ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។
លោកហាម៉ោរ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖
មានបុរសម្នាក់ឈ្មោះណាម៉ាន់ ជាមេទ័ពរបស់ស្ដេចស្រុកស៊ីរី។ ស្ដេចសព្វព្រះហឫទ័យនឹងលោកណាស់ ដ្បិតព្រះអម្ចាស់ប្រទានជ័យជម្នះដល់ស្រុកស៊ីរី ព្រោះតែលោក។ ប៉ុន្តែ មេទ័ពដ៏ខ្លាំងពូកែនេះកើតរោគឃ្លង់។
លោកយ៉ាបេសជាមនុស្សដែលគេរាប់អានជាងបងប្អូនរបស់គាត់។ ម្ដាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។
សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង ដើម្បីកុំឲ្យភ្លេចឡើយ ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូច សេចក្ដីស្លាប់ សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់ សេចក្ដីស្នេហានេះឆាបឆេះ ដូចភ្លើងរបស់ព្រះអម្ចាស់។
ហេតុនេះហើយបានជាខ្មាំងនឹងកៀរ ប្រជារាស្ត្ររបស់យើងនាំយកទៅជាឈ្លើយ ដ្បិតពួកគេមិនយល់អ្វីទាំងអស់។ អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយ ប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។
គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
ព្រះបាទបាឡាក់បានចាត់មេដឹកនាំឲ្យទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសស័ក្ដិខ្ពស់ជាងមុន។
ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។
ក្នុងចំណោមពួកគេ មានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។
លោកអហ៊ីម៉ាឡេកទូលស្ដេចថា៖ «ក្នុងចំណោមអ្នកបម្រើរបស់ព្រះករុណា តើមាននរណាស្មោះត្រង់ដូចលោកដាវីឌ? លោកជាកូនប្រសារបស់ព្រះករុណា ជាមេទ័ពនៃកងរក្សាព្រះមហាក្សត្រ និងជាអ្នកមានកិត្តិយសខ្ពង់ខ្ពស់ក្នុងវាំងផង។