Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 គោញី​ស្គម ហើយ​អាក្រក់មើល​ទាំងនោះ ក៏​ស៊ី​គោញី​ធាត់​ទាំង​ប្រាំពីរ​ក្បាល​មុន​នោះ​អស់ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គោ​ស្គមៗ​ដែល​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​ប្រាំពីរ​ធាត់ៗ​ល្អ​នោះ​អស់​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គោ​សំគម ហើយ​អាក្រក់​មើល​នោះ ក៏​ស៊ី​លេប​គោ​ញី​មុន ដែល​ធាត់ៗ​ទាំង​៧​អស់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង​បាន​លេប​គោ​ញី​ធាត់ៗ ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​កំលោះ​នោះ​មិន​បង្អែ‌បង្អង់​នឹង​ធ្វើ​តាម​ឡើយ ព្រោះ​គាត់​ស្រឡាញ់​កូន​ស្រី​របស់​លោក​យ៉ាកុប​ជា​ខ្លាំង។ ក្នុង​គ្រួសារ​របស់​លោក​ហា‌ម៉ោរ គេ​គោរព​ស៊ីគែម​ជាង​គេ។


បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។


ទោះ​បី​គោ​ញី​ស្គមៗ​លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។


បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម