ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នាង​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ ក៏​និយាយថា​៖ “ព្រះ​បាន​ដក​សេចក្ដីត្មះតិះដៀល​ចេញ​ពី​ខ្ញុំ​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ រួច​នាង​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ដក​ពាក្យ​ដំណៀល​ចេញ​ពី​ខ្ញុំ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ រួច​នាង​គិត​ថា ព្រះ‌ទ្រង់​បាន​ដក​សេចក្ដី​ដំនៀល​ពី​អញ​ចេញ

សូមមើលជំពូក

អាល់គីតាប

គាត់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «អុលឡោះ​បាន​ដក​សេចក្តី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ថា លោក​យ៉ាកុប​មិន​សូវ​ស្រឡាញ់​លោក​ស្រី​លេអា​ដូច្នេះ ព្រះអង្គ​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​លោក​ស្រី​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។


នៅ​គ្រា​នោះ ស្ត្រី​ប្រាំ‌ពីរ​នាក់ នឹង​ចោម‌រោម​ចង់​បាន​បុរស​ម្នាក់ ទាំង​ពោល​ថា៖ «សូម​លោក​យក​យើង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ផង សូម​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​យើង​ខ្ញុំ​ទៅ យើង​ខ្ញុំ​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង យើង​ខ្ញុំ​នឹង​រក​សម្លៀក‌បំពាក់​ដោយ​ខ្លួន​ឯង»។


ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​ទន្ទឹង​រង់‌ចាំ​លោក​សាការី ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​លោក​ចូល​ទៅ​ក្នុង​ទីសក្ការៈ​យូរ​ដូច្នេះ។


«ឥឡូវ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​រូប​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។


ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។


នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូម​ពុក​មេត្តា​អនុ‌គ្រោះ​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត‌ភក្ដិ​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​កូន»។