Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ រួច​នាង​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ដក​ពាក្យ​ដំណៀល​ចេញ​ពី​ខ្ញុំ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 នាង​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ ក៏​និយាយថា​៖ “ព្រះ​បាន​ដក​សេចក្ដីត្មះតិះដៀល​ចេញ​ពី​ខ្ញុំ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ រួច​នាង​គិត​ថា ព្រះ‌ទ្រង់​បាន​ដក​សេចក្ដី​ដំនៀល​ពី​អញ​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 គាត់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «អុលឡោះ​បាន​ដក​សេចក្តី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌យេហូវ៉ា​ទត​ឃើញ​ថា លោក​យ៉ាកុប​ស្អប់​នាង​លេអា ព្រះ‌អង្គ​ក៏​ប្រោស​ឲ្យ​ផ្ទៃ​នាង​បង្កើត​កូន​បាន តែ​នាង​រ៉ាជែល​នៅ​ជា​ស្ត្រី​អារ។


នៅ​គ្រា​នោះ ស្រី​ប្រាំពីរ​នាក់ នឹង​ជាប់​នៅ​ជា‌មួយ​ប្រុស​ម្នាក់ ដោយ​ពោល​ថា៖ យើង​នឹង​បរិ‌ភោគ​អាហារ​របស់​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀក‌ពាក់ ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំណៀល​ចេញ​ពី​យើង។


ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​កំពុង​រង់​ចាំ​សាការី ហើយ​ងឿង​ឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ព្រះ‌វិហារ​យូរ​ដល់​ម្ល៉េះ។


«ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រណី​ដល់​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​ទត​មក​ខ្ញុំ ហើយ​បាន​ដោះ​សេចក្តី​ខ្មាស​របស់​ខ្ញុំ ចេញ​ពី​កណ្តាល​មនុស្ស»។


ដើម្បី​ជួប​នឹង​ស្ត្រី​ព្រហ្ម‌ចារី​ម្នាក់ ដែល​ជា​គូ​ដណ្តឹង​របស់​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ព្រះ‌បាទ​ដាវីឌ ហើយ​ស្ត្រី​ព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា។


នាង​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូមអនុញ្ញាត​ឲ្យ​កូន​បាន​ធ្វើ​ដូច្នេះ​ផង គឺ​ទុក​កូន​ឲ្យ​នៅ​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​បាន​ដើរ​ចុះ​ឡើង​នៅ​លើ​ភ្នំ ហើយ​យំ​ស្តាយ​ព្រហ្មចារីរបស់​កូន ជា​មួយ​មិត្ត​ភក្ដិ​ស្រីៗ​របស់​កូន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម