ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​ខឹង​នឹង​លោក​ស្រី​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «បង​ជា​ព្រះ‌ជាម្ចាស់​ឬ? គឺ​ព្រះអង្គ​ទេ​តើ​ដែល​បង្ខាំង​អូន​ឯង​មិន​ឲ្យ​មាន​កូន!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នោះ​កំហឹង​របស់​យ៉ាកុប​ក៏​ឆេះឡើង​ទាស់នឹង​រ៉ាជែល គាត់​ក៏​និយាយថា​៖ “តើ​បង​អាច​ជំនួស​ព្រះ​បាន​ឬ ដែល​បង្ខាំង​ផ្ទៃ​អូន​មិនឲ្យ​មានកូន​ដូច្នេះ​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​ក៏​នឹក​ក្តៅ​ចិត្ត​នឹង​នាង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «តើ​បង​ជា​ព្រះ​ឬ ដែល​បង្ខាំង​មិន​ឲ្យ​អូន​មាន​កូន​ដូច្នេះ?»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ាកុប​ក៏​នឹក​ក្តៅ​ចិត្ត​នឹង​រ៉ាជែល ហើយ​តប​ថា តើ​អញ​ជា​ព្រះ​ឬ​អី ដែល​បាន​បង្ខាំង​មិន​ឲ្យ​ឯង​មាន​កូន​ដូច្នេះ

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​ខឹង​នឹង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «បង​ជា​អុលឡោះ​ឬ? គឺ​អុលឡោះ​ទេ​តើ​ដែល​បង្ខាំង​អូន​ឯង​មិន​ឲ្យ​មាន​កូន!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​សារ៉ាយ​ជម្រាប​លោក​អាប់រ៉ាម​ថា៖ «ដោយ​ព្រះ‌អម្ចាស់​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន ដូច្នេះ សូម​លោក​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង »។ លោក​អាប់រ៉ាម​ក៏​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក​ស្រី​សារ៉ាយ។


ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ស្ត្រីៗ ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​អប្រាហាំ។


លោក​អ៊ីសាក​បាន​ទូល‌អង្វរ សូម​ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ភរិយា​របស់​លោក ដ្បិត​នាង​ជា​ស្ត្រី​អារ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក ហើយ​លោក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។


កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ថា លោក​យ៉ាកុប​មិន​សូវ​ស្រឡាញ់​លោក​ស្រី​លេអា​ដូច្នេះ ព្រះអង្គ​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​លោក​ស្រី​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។


លោក​យ៉ាកុប​ខឹង​យ៉ាង​ខ្លាំង ហើយ​រក​រឿង​លោក​ឡាបាន់។ លោក​ពោល​ថា៖ «តើ​ខ្ញុំ​មាន​ទោស​អ្វី តើ​ខ្ញុំ​ធ្វើ​អ្វី​ខុស​បាន​ជា​លោក​ឪពុក​ខំ​ប្រឹង​ដេញ​តាម​ខ្ញុំ​បែប​នេះ?


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ប្អូន​មិន​វិនិច្ឆ័យ​ជំនួស​ព្រះ‌ជាម្ចាស់​ទេ!


កាល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​អាន​សំបុត្រ​នេះ​ចប់ ទ្រង់​ហែក​ព្រះ‌ភូសា​ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​យើង​នេះ​ជា​ព្រះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្ដេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្ដេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។


ព្រះអង្គ​ប្រទាន​ឲ្យ​ស្ត្រី​អារ​មាន​កូន ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ ជា​មួយ​កូនៗ​របស់​នាង។ ហាលេ‌លូយ៉ា!


កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ និង​ជា​ព្រះ‌ពរ​មក​ពី​ព្រះអង្គ។


លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជា‌ជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង លោក​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ ឲ្យ​បែក​នៅ​ជើង​ភ្នំ​ទៅ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច‌ផ្តាសា​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។


ព្រះ‌យេស៊ូ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មើល​ទៅ​អ្នក​ដែល​នៅ​ជុំ‌វិញ ទាំង​ព្រះ‌ពិរោធ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ ព្រោះ​គេ​មាន​ចិត្ត​រឹង‌រូស។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម​វិញ។


រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។


ប្រសិន​បើ​បងប្អូន​ខឹង សូម​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​បាប» កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​នោះ​ឡើយ។


ប៉ុន្តែ ចំពោះ​នាង​ហាណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បី​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។