ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ល្ងាច លោក​យ៉ាកុប​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ លោក​ស្រី​លេអា​ក៏​រត់​ទៅ​ទទួល ហើយ​ពោល​ថា៖ «យប់​នេះ បង​ត្រូវ​សម្រាន្ត​ជា​មួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​យក​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​មក​ដូរ​ជា​ថ្នូរ​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​រួម​ដំណេក​ជា​មួយ​គាត់​នៅ​យប់​នោះ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​យ៉ាកុប​មក​ពី​ទីវាល​វិញ​នៅ​ពេលល្ងាច លេអា​ក៏​ចេញទៅ​ទទួល​គាត់ ហើយ​និយាយថា​៖ “បង​ត្រូវ​ចូលមកឯ​ខ្ញុំ ពីព្រោះ​ខ្ញុំ​ពិតជា​បាន​ជួល​បង​ដោយ​ផ្លែស្នេហ៍​របស់​កូនប្រុស​ខ្ញុំ”។ ដូច្នេះ គាត់​ក៏​រួមដំណេក​ជាមួយ​នាង​នៅ​យប់​នោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​ល្ងាច កាល​លោក​យ៉ាកុប​វិល​មក​ពី​ចម្ការ​វិញ នាង​លេអា​ក៏​ចេញ​ទៅ​ទទួល​ដោយ​ពាក្យ​ថា៖ «យប់​នេះ បង​ត្រូវ​ចូល​មកឯ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​ជួល​បង​ដោយ​ផ្លែ​ស្នេហ៍​កូនរបស់​ខ្ញុំ​ហើយ»។ ដូច្នេះ លោក​ក៏​ដេក​ជា‌មួយ​នាង​នៅ​យប់​នោះ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ល្ងាច​កាល​យ៉ាកុប​វិល​មក​ពី​ចំការ​វិញ នោះ​លេអា​ក៏​ចេញ​ទៅ​ទទួល​ដោយ​ពាក្យ​ថា អ្នក​ត្រូវ​អញ្ជើញ​ចូល​ទៅ​ឯ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​ជួល​អ្នក​ដោយ​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​ហើយ ដូច្នេះ គាត់​ក៏​ដេក​ជា​មួយ​នឹង​នាង​ក្នុង​យប់​នោះ​ទៅ

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ល្ងាច យ៉ាកកូប​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ លេអា​ក៏​រត់​ទៅ​ទទួល ហើយ​ពោល​ថា៖ «យប់​នេះ​បង​ត្រូវ​សម្រាន្ត​ជា​មួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​យក​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ មក​ដូរ​ជា​ថ្នូរ​ហើយ»។ ដូច្នេះ យ៉ាកកូប​ក៏​រួម​ដំណេក​ជា​មួយ​គាត់​នៅ​យប់​នោះ​ទៅ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:16
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចម្ការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្ដាយ។ ពេល​នោះ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​ស្រី​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​ឲ្យ​ខ្ញុំ​ខ្លះ​មក»។


លោក​ស្រី​លេអា​តប​ថា៖ «ឯង​យក​ប្ដី​របស់​អញ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ល្មម​ទេ​ឬ បាន​ជា​ចង់​យក​ផ្លែ​ស្នេហ៍​កូន​អញ​ទៀត?»។ លោក​ស្រី​រ៉ាជែល​តប​វិញ​ថា៖ «ដូច្នេះ យប់​នេះ​ឲ្យ​គាត់​រួម​ដំណេក​ជា​មួយ​បង​ទៅ ទុក​ជា​ថ្នូរ​នឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។


ព្រះ‌ជាម្ចាស់​បាន​ប្រោស‌ប្រណី​លោក​ស្រី​លេអា គឺ​គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​ជូន​លោក​យ៉ាកុប។