ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
លោកុប្បត្តិ 27:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុក អម្បាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកក៏ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយសួរថា៖ “ចុះម្នាក់ដែលបរបាញ់សត្វយកមកឲ្យឪពុកជានរណា? ឪពុកបានហូបទាំងអស់មុនពេលឯងមកដល់ ហើយឪពុកបានឲ្យពរវា ដូច្នេះវានឹងមានពរមែន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអ៊ីសាកញ័រខ្លួនជាខ្លាំង ហើយសួរថា៖ «តើអ្នកណាដែលទើបនឹងយកសាច់មកឲ្យពុក ហើយពុកបានបរិភោគគ្រប់មុខអម្បាញ់មិញ មុនពេលកូនមកដល់? ពុកបានឲ្យពរវាទៅហើយ ហើយវានឹងបានពរមែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកក៏ញ័រខ្លួនជាខ្លាំងណាស់ ទាំងសួរថា ដូច្នេះតើអ្នកណាដែលទើបនឹងយកសាច់មកឲ្យអញ ហើយអញបានស៊ីគ្រប់មុខអម្បាញ់មិញ មុនដែលឯងមកនេះ អញក៏ឲ្យពរដល់វាទៅ ហើយវានឹងបានពរមែន អាល់គីតាប អ៊ីសាហាក់ញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុកអំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។ |
ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
លោកអ៊ីសាកឆ្លើយវិញថា៖ «ប្អូនរបស់កូនបានប្រើកលល្បិច ដណ្ដើមយកពររបស់កូនបាត់ទៅហើយ!»។
លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណានធ្វើជាភរិយាទេ។
ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែល កើតមានចំពោះខ្ញុំ នោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។
ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។
ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ ដើម្បីឲ្យពរប្រជាជននេះ បើព្រះជាម្ចាស់ឲ្យពរ នោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។
ចោរវាមក គិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យមនុស្សលោកមានជីវិត ហើយឲ្យគេមានជីវិតពេញបរិបូណ៌»។
កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ព្រះអង្គក៏មិនប្រែប្រួលដែរ។
សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ*មកយើង ក្នុងអង្គព្រះគ្រិស្ត។