ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​លោក​អ៊ីសាក​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​បាន​រៀបការ​នឹង​នាង​រេបិកាដែល​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ា‌ដាន់‌អើ‌រ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន‌ជាតិ​អើរ៉ាម។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​កាល​លោក​អ៊ីសាក​មាន​អាយុ​សែ​សិប​ឆ្នាំ លោក​បាន​យក​នាង​រេបិកា ជា​កូន​របស់​លោក​បេធូ‌អែល​សាសន៍​អើរ៉ាម អ្នក​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ សាសន៍​អើរ៉ាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ៊ីសាក កាល​យក​រេបិកា​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​អ្នក​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​នាង​ជា​ប្អូន​ឡាបាន់​មក​ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ

សូមមើលជំពូក

អាល់គីតាប

ពេល​អ៊ីសា‌ហាក់​មាន​អាយុ​សែ‌សិប​ឆ្នាំ គាត់​បាន​រៀប​ការ​នឹង​រ៉ហ្វ៊ីកា ដែល​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ាដាន់‌អើររ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​ឡាបាន់ ជន‌ជាតិ​អារ៉ាម។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:20
18 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បេធូ‌អែល​ត្រូវ​ជា​ឪពុក​របស់​នាង​រេបិកា។ អ្នក​ទាំង​ប្រាំ​បី​នេះ​ជា​កូន​ដែល​នាង​មីលកា​បាន​បង្កើត​ជូន​លោក​ណាឃរ ប្អូន​របស់​លោក​អប្រាហាំ។»


គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រាហាំ។


នាង​រេបិកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ឡាបាន់​ក៏​រត់​ចេញ​ទៅ​រក​បុរស​នោះ នៅ​ខាង​ក្រៅ ជិត​អណ្ដូង​ទឹក


លោក​អ៊ីសាក​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ ដែល​លោក​ស្រី​សារ៉ា ជា​ម្ដាយ ធ្លាប់​នៅ​កាល​ពី​មុន។ គាត់​បាន​យក​នាង​ធ្វើ​ជា​ភរិយា គាត់​ស្រឡាញ់​ថ្នាក់‌ថ្នម​នាង ហើយ​នាង​ក៏​ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្ដាយ​ស្លាប់។


បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកុប”។ នៅ​ពេល​កូន​ទាំង​ពីរ​កើត​មក​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ។


ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ម្ដាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​លោក​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ។


ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្ដាយ​របស់​កូន នៅ​ប៉ាដាន់-‌អើរ៉ាម ហើយ​រក​ប្រពន្ធ​ពី​ចំណោម​កូន​ស្រី​របស់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។


គាត់​ឃើញ​លោក​យ៉ាកុប​ធ្វើ​តាម​បង្គាប់​ឪពុក‌ម្ដាយ ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម


លោក​នាំ​ហ្វូង​សត្វ​របស់​លោក ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​លោក​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​លោក​រក​បាន​នៅ​ស្រុក​ប៉ាដាន់‌អើរ៉ាម។ លោក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​លោក​អ៊ីសាក​ជា​ឪពុក​នៅ​ស្រុក​កាណាន​វិញ។


រីឯ​លោក​យ៉ាកុប​វិញ លោក​បាន​លួច​រត់​ចេញ​ពី​លោក​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ


ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​យាង​មក​ឲ្យ​លោក​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម​ឃើញ ក្នុង​សុបិន​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ‌ពាល់​ដល់​យ៉ាកុប​ឡើយ ទោះ​បី​ល្អ​ឬ​អាក្រក់​ក្ដី»។


លោក​យ៉ាកុប​បាន​វិល​ពី​ស្រុក​ប៉ាដាន់-‌អើរ៉ាម​វិញ មក​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​លោក​ក៏​បោះ​ជំរំ​ទល់​មុខ​នឹង​ទីក្រុង​នោះ។


កូន​ប្រុស​របស់​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា មាន​កាដ និង​អេ‌ស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​លោក​យ៉ាកុប ដែល​កើត​នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម។


ក្រោយ​ពេល​ដែល​លោក​យ៉ាកុប​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-‌អើរ៉ាម​វិញ ព្រះ‌ជាម្ចាស់​បាន​យាង​មក​ឲ្យ​លោក​ឃើញ​សា​ជា​ថ្មី ហើយ​ព្រះអង្គ​ប្រទាន​ពរ​លោក។


លោក​ទាំង​នោះ​ជា​កូន​ដែល​លោក​ស្រី​លេអា​បាន​បង្កើត​ជូន​លោក​យ៉ាកុប នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម។ ក្រៅ​ពី​លោក​ទាំង​នេះ​នៅ​មាន​នាង​ឌីណា​ដែរ។ កូន និង​ចៅ​ប្រុស​ស្រី​របស់​លោក​ស្រី​លេអា​មាន​ទាំង​អស់​សាម‌សិប​បី​នាក់។


នៅ​ជំនាន់​ព្យាការី​អេលីសេ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​ក្នុង​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។


ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វបុរស​របស់​ខ្ញុំ​បាទ​ជា​ពនេ‌ចរ ជាតិ​អើរ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។