លោកុប្បត្តិ 21:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកតបថា៖ «សូមទ្រង់មេត្តាទទួលយកចៀមទាំងប្រាំពីរនេះពីដៃទូលបង្គំផ្ទាល់ ដើម្បីបញ្ជាក់ថា ទូលបង្គំពិតជាបានជីកអណ្ដូងទឹកនោះមែន»។ ព្រះគម្ពីរខ្មែរសាកល គាត់ទូលថា៖ “សូមព្រះករុណាទទួលយកកូនចៀមញីទាំងប្រាំពីរនេះពីដៃរបស់ខ្ញុំព្រះបាទចុះ ដើម្បីជាទីបន្ទាល់ដល់ខ្ញុំព្រះបាទថា ខ្ញុំព្រះបាទបានជីកអណ្ដូងនេះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទូលឆ្លើយថា៖ «កូនចៀមញីប្រាំពីរដែលព្រះករុណានឹងទទួលពីដៃទូលបង្គំនេះ គឺដើម្បីឲ្យបានជាបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំពិតជាបានជីកអណ្តូងនេះមែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ទូលឆ្លើយថា ទ្រង់ត្រូវទទួលកូនចៀម៧នេះពីដៃទូលបង្គំ ទុកជាទីបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំបានជីកអណ្តូងនេះ អាល់គីតាប គាត់តបថា៖ «សូមមេត្តាទទួលយកចៀមទាំងប្រាំពីរនេះ ពីដៃខ្ញុំផ្ទាល់ ដើម្បីបញ្ជាក់ថា ខ្ញុំពិតជាបានជីកអណ្តូងទឹកនោះមែន»។ |
ព្រះបាទអប៊ីម៉ាឡិចសួរលោកថា៖ «លោកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។
ហើយយកដីមកលុបបំពេញអណ្ដូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអប្រាហាំនៅរស់នៅឡើយ។
លោកអ៊ីសាកឲ្យគេស្ដារអណ្ដូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់លោកអប្រាហាំ ជាឪពុកលោក ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលលោកអប្រាហាំទទួលមរណភាព។ លោកដាក់ឈ្មោះអណ្ដូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកលោកបានដាក់ឲ្យកាលពីមុន។
គំនរថ្ម និងស្តូបជាសាក្សីបញ្ជាក់ថា ពុកនឹងមិនរំលងគំនរថ្មនេះទេ ហើយកូនក៏នឹងមិនរំលងគំនរថ្ម និងស្តូប តាមរករឿងធ្វើបាបពុកដែរ។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ព្រះរបស់អ្នករាល់គ្នា»។