Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 គាត់​ទូល​ឆ្លើយ​ថា ទ្រង់​ត្រូវ​ទទួល​កូន​ចៀម​៧​នេះ​ពី​ដៃ​ទូលបង្គំ ទុក​ជា​ទី​បន្ទាល់​ដល់​ទូលបង្គំ​ថា ទូលបង្គំ​បាន​ជីក​អណ្តូង​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 គាត់​ទូលថា​៖ “សូម​ព្រះករុណា​ទទួលយក​កូនចៀមញី​ទាំង​ប្រាំពីរ​នេះ​ពី​ដៃ​របស់ខ្ញុំព្រះបាទ​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​ខ្ញុំព្រះបាទ​ថា ខ្ញុំព្រះបាទ​បាន​ជីក​អណ្ដូង​នេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 លោក​ទូល​ឆ្លើយ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​ព្រះ​ករុណានឹង​ទទួល​ពី​ដៃ​ទូល‌បង្គំ​នេះ គឺ​ដើម្បី​ឲ្យ​បាន​ជា​បន្ទាល់​ដល់​ទូល‌បង្គំ​ថា ទូល‌បង្គំ​ពិត​ជា​បាន​ជីក​អណ្តូង​នេះ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​តប​ថា៖ «សូម​ទ្រង់​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ‌ពីរ​នេះ​ពី​ដៃ​ទូលបង្គំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ទូលបង្គំ​ពិត​ជា​បាន​ជីក​អណ្ដូង​ទឹក​នោះ​មែន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 គាត់​តប​ថា៖ «សូម​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ​ពីរ​នេះ ពី​ដៃ​ខ្ញុំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​បាន​ជីក​អណ្តូង​ទឹក​នោះ​មែន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:30
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រា‌ហាំ​គាត់​ដាក់​កូន​ចៀម​៧​ដោយ​ខ្លួន


នោះ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​ថា កូន​ចៀម​៧​ដែល​អ្នក​ដាក់​ដោយ​ខ្លួន​នេះ តើ​មាន​ន័យ​ដូច​ម្តេច


ហើយ​អណ្តូង​ទាំង​ប៉ុន្មាន​ដែល​ពួក​បាវ​របស់​ឪពុក​បាន​ជីក ពី​កាល​ដែល​នៅ​រស់​នៅ​ឡើយ នោះ​ពួក​ភីលីស្ទីន​គេ​លុប​ដី​ពេញ​ទាំង​អស់​ទៅ


រួច​គាត់​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន​នោះ ដែល​គេ​បាន​ជីក​នៅ​ជាន់​អ័ប្រា‌ហាំ​ជា​ឪពុក​គាត់​ឡើង​វិញ ពី​ព្រោះ​ពួក​ភីលីស្ទីន​បាន​លុប​ទាំង​អស់​ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ រួច​គាត់​ដាក់​ឈ្មោះ​អណ្តូង​ទាំង​នោះ​តាម​ឈ្មោះ​ដែល​ឪពុក​បាន​ដាក់​មក​ដែរ


គំនរ​នេះ នឹង​បង្គោល​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ថា អញ​មិន​រំលង​គំនរ​នេះ​ទៅ​ឯ​ឯង ហើយ​ឯង​ក៏​មិន​រំលង​គំនរ ឬ​បង្គោល​នេះ​មក​ឯ​អញ ប្រយោជន៍​នឹង​ធ្វើ​អាក្រក់​អ្វី​ឡើយ


ដោយ​ប្រាប់​គេ​ថា មើល ថ្ម​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​យើង​រាល់​គ្នា ដូច្នេះ ត្រូវ​ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា ក្រែង​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​នៃ​ឯង​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម