Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:52 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 គំនរ​ថ្ម និង​ស្តូប​ជា​សាក្សី​បញ្ជាក់​ថា ពុក​នឹង​មិន​រំលង​គំនរ​ថ្ម​នេះ​ទេ ហើយ​កូន​ក៏​នឹង​មិន​រំលង​គំនរ​ថ្ម និង​ស្តូប តាម​រក​រឿង​ធ្វើ​បាប​ពុក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

52 គំនរ​នេះ​ជា​សាក្សី បង្គោល​នេះ​ជា​បន្ទាល់ ថា​យើង​នឹង​មិន​ឆ្លង​គំនរ​នេះ​ទៅឯ​ឯង​ទេ ហើយ​ឯង​ក៏​មិន​ឆ្លង​គំនរ​នេះ និង​បង្គោល​នេះ​មកឯ​យើង ដើម្បី​ធ្វើទុក្ខ​យើង​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 គំនរ និង​បង្គោល​នេះ​ជា​បន្ទាល់​ថា ពុក​នឹង​មិន​រំលង​គំនរ​នេះ​ទៅរក​រឿង​កូន ហើយ​កូន​ក៏​មិន​រំលង​គំនរ ឬ​បង្គោល​នេះ​មក​រក​រឿង​ពុក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 គំនរ​នេះ នឹង​បង្គោល​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ថា អញ​មិន​រំលង​គំនរ​នេះ​ទៅ​ឯ​ឯង ហើយ​ឯង​ក៏​មិន​រំលង​គំនរ ឬ​បង្គោល​នេះ​មក​ឯ​អញ ប្រយោជន៍​នឹង​ធ្វើ​អាក្រក់​អ្វី​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

52 គំនរ​ថ្ម និង​បង្គោល​ជា​សាក្សី​បញ្ជាក់​ថា ពុក​នឹង​មិន​រំលង​គំនរ​ថ្ម​នេះ​ទេ ហើយ​កូន​ក៏​នឹង​មិន​រំលង​គំនរ​ថ្ម និង​បង្គោល​តាម​រក​រឿង​ធ្វើ​បាប​ពុក​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:52
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឡាបាន់​ពោល​ថា៖ «ថ្ងៃ​នេះ ពុក និង​កូន​យក​គំនរ​ថ្ម​នេះ​ធ្វើ​ជា​សាក្សី!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គំនរ​ថ្ម​នោះ​ថា«កាឡេដ»។


លោក​ឡាបាន់​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ថា៖ «មើល​នែ គំនរ​ថ្ម និង​ស្តូប​នេះ ដែល​ពុក​បាន​ដាក់​នៅ​ចន្លោះ​កូន និង​ពុក។


សូម​ព្រះ​របស់​លោក​អប្រាហាំ និង​ព្រះ​របស់​លោក​ណាឃរ គឺ​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ‌ក្រម​រវាង​យើង​ទាំង​ពីរ»។ លោក​យ៉ាកុប​ក៏​បាន​ស្បថ ដោយ​យក​ព្រះ​ដែល​លោក​អ៊ីសាក ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។


ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បងប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិ‌គោរព​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត កូន​ចៅ​របស់​បងប្អូន​នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់”ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម