ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 21:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប្រាហាំ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​សូម​ស្បថ​ដូច្នេះ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ័ប្រាហាំ​ទូល​តបថា​៖ “ខ្ញុំព្រះបាទ​សូម​ស្បថ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «ទូល‌បង្គំ​សូម​ស្បថ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ប្រា‌ហាំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​សុខ​ចិត្ត​ស្បថ

សូមមើលជំពូក

អាល់គីតាប

អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ថា៖ «ខ្ញុំ​សូម​ស្បថ​ដូច្នេះ!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 21:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​លោក​អាប់រ៉ាម ជា​ជន‌ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំ‌នៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បងប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។


ដូច្នេះ សូម​លោក​ស្បថ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ ដោយ​មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​នៅ​ទី​នេះ ថា​លោក​នឹង​មិន​ក្បត់​ខ្ញុំ កូន​ចៅ​ខ្ញុំ ឬ​ពូជ‌ពង្ស​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​យ៉ាង​ណា សូម​លោក​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ និង​ទឹក​ដី​ដែល​លោក​ស្នាក់​នៅ​នេះ​យ៉ាង​នោះ​ដែរ»។


ប៉ុន្តែ លោក​អប្រាហាំ​ប្ដឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ស្ដី​អំពី​អណ្ដូង​ទឹក ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ដណ្ដើម​យក​ពី​លោក។


លោក​យ៉ាកុប​ពោល​ទៀត​ថា៖ «ចូរ​កូន​ស្បថ​ឲ្យ​ពុក​មក» លោក​យ៉ូសែប​ក៏​ស្បថ​ជូន។ បន្ទាប់​មក លោក​អ៊ីស្រា‌អែល​ក្រាប​នៅ​ក្បាល​ដំណេក​របស់​លោក។


ផ្នែក​ឯ​ខាង​បងប្អូន ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។


មនុស្ស​តែងតែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់‌ទែង​គ្នា​គ្រប់​យ៉ាង។