ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។
លោកុប្បត្តិ 16:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូននេះប្រៀបបានទៅនឹងលាព្រៃ វានឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។ វានឹងរស់នៅដាច់ដោយឡែកពី បងប្អូនរបស់វា»។ ព្រះគម្ពីរខ្មែរសាកល កូននោះនឹងបានដូចជាលាព្រៃនៅកណ្ដាលមនុស្ស ដៃរបស់វាទាស់នឹងមនុស្សទាំងអស់ ហើយដៃរបស់មនុស្សទាំងអស់ក៏ទាស់នឹងវាដែរ វានឹងរស់នៅដោយប្រឆាំងនឹងអស់ទាំងបងប្អូនរបស់ខ្លួន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូននេះនឹងបានដូចជាលាព្រៃ នៅកណ្ដាលមនុស្ស ដៃរបស់វាបានទាស់នឹងមនុស្សទាំងអស់ ហើយដៃរបស់មនុស្សទាំងអស់ ក៏ទាស់នឹងវាវិញដែរ ហើយវានឹងតាំងទីលំនៅ នៅមុខបងប្អូនទាំងអស់របស់វា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា អាល់គីតាប កូននេះប្រៀបបានទៅនឹងលាព្រៃ វានឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។ វានឹងរស់នៅដាច់ដោយឡែកពី បងប្អូនរបស់វា»។ |
ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។
ជនជាតិអ៊ីស្មាអែលរស់នៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាស៊ើរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពី នឹមរបស់ប្អូនកូន»។
បន្ទាប់មក គេអង្គុយបរិភោគអាហារ។ ពេលនោះ គេក្រឡេកទៅ ឃើញជនជាតិអ៊ីស្មាអែលមួយក្រុមជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស យកទៅស្រុកអេស៊ីប។
ជនក្រីក្រទាំងនោះចេញទៅរកអាហារ មកចិញ្ចឹមកូនចៅរបស់ខ្លួន ដូចសត្វលាព្រៃ នៅវាលរហោស្ថាន។