គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយបូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅព្រះអម្ចាស់ រួចដុតនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
លេវីវិន័យ 22:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវថ្វាយសត្វខ្វាក់ភ្នែក ខូចជើង ឬកំបុតជើង អង្គែស៊ី កើតរមាស់ ឬកើតស្រែងឡើយ។ កុំយកសត្វរបៀបនេះធ្វើជាតង្វាយដុតលើអាសនៈ ថ្វាយព្រះអម្ចាស់ឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាតង្វាយដុតដល់ព្រះអង្គនៅលើអាសនាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាដង្វាយដុតដល់ទ្រង់នៅលើអាសនាឡើយ អាល់គីតាប មិនត្រូវធ្វើសត្វដែលខ្វាក់ភ្នែក ខូចជើង ឬកំបុតជើង អង្គែស៊ី កើតរមាស់ ឬកើតស្រែងឡើយ។ កុំយកសត្វរបៀបនេះធ្វើជាគូរបានដុតលើអាសនៈជូនអុលឡោះតាអាឡាឲ្យសោះ។ |
គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយបូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅព្រះអម្ចាស់ រួចដុតនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
គេត្រូវយកទឹកលាងពោះវៀន និងជើងគោ រួចបូជាចារ្យដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
មិនត្រូវថ្វាយសត្វណាមួយដែលពិការឡើយ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យទទួលពីអ្នកទេ។
ប្រសិនបើនរណាម្នាក់យកគោ ឬចៀមមកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត សត្វនោះត្រូវតែល្អឥតខ្ចោះ ទើបគាប់ព្រះហឫទ័យព្រះអង្គ គឺសត្វនោះមិនត្រូវមានភាពពិការឡើយ។
អ្នកអាចយកគោ ឬកូនចៀម ដែលមានជើងវែងពេក ឬខ្លីពេក មកថ្វាយជាតង្វាយស្ម័គ្រចិត្តបាន តែបើជាតង្វាយលាបំណន់វិញ ព្រះអម្ចាស់មិនគាប់ព្រះហឫទ័យទទួលសត្វបែបនេះទេ។
យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន
បូជាចារ្យជាកូនរបស់លោកអើរ៉ុន ដុតចំណែកទាំងនោះនៅលើអាសនៈ រួមជាមួយនឹងតង្វាយដុតទាំងមូល នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
ពេលអ្នករាល់គ្នាយកសត្វខ្វាក់ មកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? ពេលអ្នករាល់គ្នាយកសត្វបាក់ជើង ឬសត្វមានជំងឺមកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? បើអ្នកយកសត្វបែបនេះទៅជូន ទេសាភិបាលរបស់អ្នក តើគាត់សុខចិត្តទទួលយក ហើយទទួលអ្នកដោយរាក់ទាក់ឬ?» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។