ពេលនោះ លោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ត្រីបម្រើរបស់មហាបូជាចារ្យ*ម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ!»។
លូកា 22:56 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ ហើយពោលថា៖ «ម្នាក់នេះជាបក្សពួករបស់យេស៊ូ!»។ ព្រះគម្ពីរខ្មែរសាកល មានបាវបម្រើស្រីម្នាក់ឃើញពេត្រុសកំពុងអង្គុយក្នុងពន្លឺភ្លើង ក៏សម្លឹងមើលគាត់ ហើយនិយាយថា៖ “ម្នាក់នេះក៏នៅជាមួយអ្នកនោះដែរ”។ Khmer Christian Bible កាលស្រីបម្រើម្នាក់បានឃើញគាត់កំពុងអង្គុយនៅជិតភ្លើង ក៏សម្លឹងមើលគាត់ទាំងនិយាយថា៖ «អ្នកនេះក៏នៅជាមួយម្នាក់នោះដែរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានស្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សម្លឹងមើល ហើយនិយាយថា៖ «អ្នកនេះក៏នៅជាមួយគាត់នោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានស្រីបំរើម្នាក់ ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សំឡឹងមើល ហើយនិយាយថា អ្នកនេះបាននៅជាមួយនឹងមនុស្សនោះដែរ អាល់គីតាប ស្ដ្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ហើយនិយាយថា៖ «ម្នាក់នេះជាបក្សពួករបស់អ៊ីសា!»។ |
ពេលនោះ លោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ត្រីបម្រើរបស់មហាបូជាចារ្យ*ម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ!»។
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តនាងទៅ! ហេតុអ្វីបានជារករឿងនាង? នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។
ព្រះយេស៊ូក៏ដាក់ព្រះហស្ដលើភ្នែកគាត់ម្ដងទៀត។ បុរសនោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។
គេបានដុតភ្លើងនៅកណ្ដាលទីលាន ហើយអង្គុយជុំវិញ លោកពេត្រុសក៏អង្គុយនៅក្នុងចំណោមពួកគេដែរ។
ស្ត្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់លោកពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។