សូមព្រះជាម្ចាស់ប្រទានឲ្យយ៉ាផេត មានចិត្តទូលំទូលាយ ឲ្យគេបានស្នាក់នៅ ក្នុងជំរំរបស់សិម ហើយឲ្យកាណាន បានទៅជាទាសកររបស់អ្នកទាំងពីរ»។
លូកា 16:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកអប្រាហាំឆ្លើយតបវិញថា “ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ”»។ ព្រះគម្ពីរខ្មែរសាកល “ប៉ុន្តែអ័ប្រាហាំតបនឹងគាត់ថា: ‘បើសិនពួកគេមិនស្ដាប់តាមម៉ូសេ និងបណ្ដាព្យាការីនោះទេ ទោះបីជាមានអ្នកណាបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់ក៏ដោយ ក៏នៅតែបញ្ចុះបញ្ចូលពួកគេមិនបានដែរ’”៕ Khmer Christian Bible ប៉ុន្ដែលោកអ័ប្រាហាំប្រាប់វិញថា ប្រសិនបើពួកគេមិនស្ដាប់ម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលផង នោះទោះបីមានអ្នកណាម្នាក់រស់ពីស្លាប់ឡើងវិញក៏ដោយ ក៏ពួកគេមិនជឿដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឆ្លើយទៅគាត់ថា "បើគេមិនព្រមស្តាប់លោកម៉ូសេ និងពួកហោរាទេ ទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ"»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកឆ្លើយទៅថា បើគេមិនព្រមស្តាប់លោកម៉ូសេ នឹងពួកហោរាទេ នោះទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញក៏ដោយ គង់តែគេមិនព្រមជឿដែរ។ អាល់គីតាប ប៉ុន្តែ អ៊ីព្រហ៊ីមឆ្លើយតបវិញថា “ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់ម៉ូសា និងពាក្យប្រៀនប្រដៅរបស់ណាពីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ”»។ |
សូមព្រះជាម្ចាស់ប្រទានឲ្យយ៉ាផេត មានចិត្តទូលំទូលាយ ឲ្យគេបានស្នាក់នៅ ក្នុងជំរំរបស់សិម ហើយឲ្យកាណាន បានទៅជាទាសកររបស់អ្នកទាំងពីរ»។
អ្នកមានតបទៅលោកអប្រាហាំថា “ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្តគំនិត”។
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស*ថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលឲ្យមនុស្សប្រព្រឹត្តអំពើបាប។ ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ។
ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលលោកបានសរសេរទុកទៅហើយនោះ ធ្វើម្ដេចនឹងឲ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន!»។
លោកប៉ូលបានចូលទៅសាលាប្រជុំ* ហើយមានប្រសាសន៍ដោយចិត្តអង់អាច ក្នុងអំឡុងពេលបីខែ។ លោកបានសន្ទនាជាមួយពួកគេអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងខិតខំណែនាំពួកគេឲ្យជឿ។
ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្តិចទៀត អ្នកមុខជាធ្វើឲ្យខ្ញុំទៅជាគ្រិស្តបរិស័ទហើយ!»។
គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និងធ្វើជាបន្ទាល់អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការី*មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។
ប្រសិនបើអត្ថន័យនៃដំណឹងល្អ*នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្តរាយប៉ុណ្ណោះ
ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្តយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្តយើងដែរ)។