Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:31 - អាល់គីតាប

31 ប៉ុន្តែ អ៊ីព្រ‌ហ៊ីម​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ម៉ូសា និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ណាពី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 “ប៉ុន្តែ​អ័ប្រាហាំ​តប​នឹង​គាត់​ថា​: ‘បើសិន​ពួកគេ​មិន​ស្ដាប់តាម​ម៉ូសេ និង​បណ្ដា​ព្យាការី​នោះ​ទេ ទោះបីជា​មាន​អ្នកណា​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ក៏ដោយ ក៏​នៅតែ​បញ្ចុះបញ្ចូល​ពួកគេ​មិន​បាន​ដែរ’”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ប៉ុន្ដែ​លោក​អ័ប្រាហាំ​ប្រាប់​វិញ​ថា​ ប្រសិន​បើ​ពួកគេ​មិន​ស្ដាប់​ម៉ូសេ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ផង​ នោះ​ទោះ​បី​មាន​អ្នកណា​ម្នាក់​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ​ ក៏​ពួកគេ​មិន​ជឿ​ដែរ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 លោក​ឆ្លើយ​ទៅ​គាត់​ថា "បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​ពួក​ហោរា​ទេ ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 លោក​ឆ្លើយ​ទៅ​ថា បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ នឹង​ពួក​ហោរា​ទេ នោះ​ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ គង់​តែ​គេ​មិន​ព្រម​ជឿ​ដែរ។

សូមមើលជំពូក ចម្លង




លូកា 16:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អុលឡោះ​ប្រទាន​ឲ្យ​យ៉ាផេត មាន​ចិត្ត​ទូលំ​ទូលាយ ឲ្យ​គេ​បាន​ស្នាក់​នៅ​ក្នុង​ជំរំ​របស់​សិម ហើយ​ឲ្យ​កាណាន​បាន​ទៅ​ជា​ទាសករ របស់​អ្នក​ទាំង​ពីរ»។


អ្នក​មាន​តប​ទៅ​អ៊ីព្រ‌ហ៊ីម​ថា “ទេ! លោក​ឪពុក ទាល់​តែ​មាន​អ្នក​ណា​ម្នាក់ ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​កែ​ប្រែ​ចិត្ដ​គំនិត”។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖ «មាន​មូល​ហេតុ​ជា​ច្រើន ដែល​តែងតែ​បណ្ដាល​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​អំពើ​បាប។ ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ។


ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី​ដែល​ម៉ូសា​បាន​សរសេរ​ទុក​ទៅ​ហើយ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន!»។


លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ដ​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​នគរ​របស់​អុលឡោះ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។


ស្តេច​អគ្រីប៉ា​បាន​ប្រាប់​ទៅ​លោក​ប៉ូល​ថា៖ «នៅ​តែ​បន្ដិច​ទៀត អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​អូមាត់‌អ៊ីសា​ហើយ!»។


គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ គាត់​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​នគរ​របស់​អុលឡោះ​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា និង​គីតាប​ណាពី​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​អ៊ីសា។


ប្រសិន​បើ​អត្ថន័យ​នៃ​ដំណឹង‌ល្អ​នៅ​តែ​លាក់​កំបាំង គឺ​លាក់​កំបាំង​តែ​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្ដរាយ​ប៉ុណ្ណោះ


ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​អុលឡោះ​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ អុលឡោះ​ស្គាល់​ចិត្ដ​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បង​ប្អូន បង​ប្អូន​ក៏​ស្គាល់​ចិត្ដ​យើង​ដែរ)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម