Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:31 - Khmer Christian Bible

31 ប៉ុន្ដែ​លោក​អ័ប្រាហាំ​ប្រាប់​វិញ​ថា​ ប្រសិន​បើ​ពួកគេ​មិន​ស្ដាប់​ម៉ូសេ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ផង​ នោះ​ទោះ​បី​មាន​អ្នកណា​ម្នាក់​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ​ ក៏​ពួកគេ​មិន​ជឿ​ដែរ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 “ប៉ុន្តែ​អ័ប្រាហាំ​តប​នឹង​គាត់​ថា​: ‘បើសិន​ពួកគេ​មិន​ស្ដាប់តាម​ម៉ូសេ និង​បណ្ដា​ព្យាការី​នោះ​ទេ ទោះបីជា​មាន​អ្នកណា​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ក៏ដោយ ក៏​នៅតែ​បញ្ចុះបញ្ចូល​ពួកគេ​មិន​បាន​ដែរ’”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 លោក​ឆ្លើយ​ទៅ​គាត់​ថា "បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​ពួក​ហោរា​ទេ ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 លោក​ឆ្លើយ​ទៅ​ថា បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ នឹង​ពួក​ហោរា​ទេ នោះ​ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ គង់​តែ​គេ​មិន​ព្រម​ជឿ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ប៉ុន្តែ អ៊ីព្រ‌ហ៊ីម​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ម៉ូសា និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ណាពី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។

សូមមើលជំពូក ចម្លង




លូកា 16:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​តប​វិញ​ថា​ ទេ​ លោក​ឪពុក​អ័ប្រាហាំ​អើយ!​ ​បើ​មាន​អ្នកណា​ម្នាក់​រស់​ពី​ស្លាប់​ទៅ​ឯ​ពួកគេ​ នោះ​ពួកគេ​មុខ​ជា​ប្រែ​ចិត្ដ​មិន​ខាន។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖​ «សេចក្ដី​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ត្រូវ​តែ​កើត​មាន​ ប៉ុន្ដែ​វេទនា​ដល់​អ្នកណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ជំពប់​ដួល​


ផ្ទុយ​ទៅវិញ​ បើ​អ្នក​រាល់គ្នា​មិន​ជឿ​សេចក្ដី​ដែល​គាត់​បាន​ចែង​ទុក​នោះ​ផង​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​នឹង​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន?»​


បន្ទាប់មក​ គាត់​ក៏​ចូល​ទៅ​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​យ៉ាង​ក្លាហាន​អស់​រយៈ​ពេល​បី​ខែ​ ទាំង​ជជែក​វែកញែក​ និង​ពន្យល់​គ្រប់​បែប​យ៉ាង​អំពី​នគរ​ព្រះជាម្ចាស់​


ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖​ «ឯង​កំពុង​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ត្រលប់​ជា​គ្រិស្ដ​បរិស័ទ​ក្នុង​ពេល​តែ​មួយ​ភ្លែត‍​ឬ‍!»​


ពេល​ដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល​ ពួកគេ​ជាច្រើន​បាន​មក​ជួប​គាត់​នៅ​ផ្ទះ​សំណាក់​ គាត់​បាន​ពន្យល់​ដល់​អ្នក​ទាំង​នោះ​ ដោយ​ធ្វើ​បន្ទាល់​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ ហើយ​បាន​ពន្យល់​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូ​ចាប់​ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ រហូត​ដល់​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល។​


បើ​ដំណឹង​ល្អ​របស់​យើង​ត្រូវ​បាន​លាក់​បាំង​មែន​ នោះ​គឺ​ត្រូវ​បាន​លាក់​បាំង​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​កំពុង​វិនាស​


ហេតុនេះ​ហើយ​ ដោយ​ស្គាល់​ពី​ការ​កោតខ្លាច​ព្រះអម្ចាស់​ បាន​ជា​យើង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ។​ យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ចំពោះ​ព្រះជាម្ចាស់​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដល់​មនសិការ​របស់​អ្នក​រាល់គ្នា​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម