ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 13:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ពេល​ដដែល​នោះ មាន​ពួកផារិស៊ី​ខ្លះ​បាន​ចូលមកជិត ទូល​ព្រះយេស៊ូវ​ថា៖ “សូម​លោក​ចាកចេញ​ពីទីនេះ​ទៅ ដ្បិត​ហេរ៉ូឌ​ចង់​សម្លាប់​លោក​!”។

សូមមើលជំពូក

Khmer Christian Bible

នៅ​ពេល​ជាមួយ​គ្នា​នោះ​ អ្នក​ខាង​គណៈ​ផារិ​ស៊ី​ខ្លះ​បាន​ចូល​មក​ជិត​ ទូល​ព្រះអង្គ​ថា៖​ «សូម​លោក​ចាក​ចេញ​ពី​ទីនេះ​ទៅ​ ដ្បិត​ស្ដេច​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា៖ «ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិតព្រះ​បាទ​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិត​ស្តេច​ហេរ៉ូឌ​រក​ចង់​សំឡាប់​លោក

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊​ខ្លះ​មក​ជម្រាប​អ៊ីសា​ថា៖ «សូម​អ្នក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​អ្នក»។

សូមមើលជំពូក



លូកា 13:31
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* បាន​ជ្រាប​អំពី​ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ


ព្រះ‌បាទ​ហេរ៉ូដ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ស្ដេច​ជឿ​តាម​ពាក្យ​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព​ជា​អនុជ*


នៅ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឲ្យ​ស្ដេច​ពេញ​ចិត្ត​យ៉ាង​ខ្លាំង


កាល​លោក​ពីឡាត​ដឹង​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ព្រះ‌បាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​ទីប៊ើរ លោក​ប៉ុនទាស-‌ពីឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ*​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ព្រះ‌បាទ​ភីលីព​អនុជ​របស់​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​តំបន់​អ៊ីទូ‌រេ និង​តំបន់​ត្រាខូ‌នីត ព្រះ‌បាទ​លីសា‌ណាស​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន


កាល​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្ដេច​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។