ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គ ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ សូមទតមើលចុះ! ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន! ពួកបូជាចារ្យ និងពួកព្យាការី ត្រូវគេសម្លាប់ នៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
លូកា 13:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ព្រះគម្ពីរខ្មែរសាកល នៅពេលដដែលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវអំពីអ្នកកាលីឡេដែលពីឡាត់បានលាយឈាមពួកគេជាមួយយញ្ញបូជារបស់ពួកគេ។ Khmer Christian Bible ក្នុងពេលតែមួយនោះ មានអ្នកខ្លះបានមករៀបរាប់ប្រាប់ព្រះយេស៊ូអំពីពួកអ្នកស្រុកកាលីឡេដែលត្រូវលោកពីឡាត់លាយឈាមរបស់ពួកគេជាមួយយញ្ញបូជារបស់ពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលានោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវ ពីរឿងពួកស្រុកកាលីឡេ ដែលលោកពីឡាត់បានយកឈាមរបស់គេ លាយនឹងយញ្ញបូជា នៅពេលគេកំពុងថ្វាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលានោះឯង មានអ្នកខ្លះនៅទីនោះ គេទូលព្រះយេស៊ូវ ពីរឿងពួកសាសន៍កាលីឡេ ដែលលោកពីឡាត់បានយកឈាមគេ លាយនឹងយញ្ញបូជា ដែលគេកំពុងតែថ្វាយ អាល់គីតាប ពេលនោះ មានអ្នកខ្លះមកជម្រាបអ៊ីសា អំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែធ្វើគូរបាន។ |
ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គ ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ សូមទតមើលចុះ! ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន! ពួកបូជាចារ្យ និងពួកព្យាការី ត្រូវគេសម្លាប់ នៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និងព្រឹទ្ធាចារ្យ*ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្តធ្វើគុតព្រះយេស៊ូ។
ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញ តាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានបរមសុខដែរ»។
អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរ ទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះសុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។
បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។