រ៉ូម 11:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? ព្រះគម្ពីរខ្មែរសាកល “តើនរណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានធ្វើជាទីប្រឹក្សារបស់ព្រះអង្គ? Khmer Christian Bible តើមានអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ឬធ្លាប់ធ្វើជាអ្នកផ្ដល់យោបល់ដល់ព្រះអង្គដែរឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតតើអ្នកណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? ឬតើអ្នកណាបានធ្វើជាអ្នកជួយគំនិតដល់ព្រះអង្គ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ ឬធ្វើជាអ្នកជួយគំនិតទ្រង់បាន អាល់គីតាប តើនរណាស្គាល់គំនិតរបស់អុលឡោះជាអម្ចាស់? តើនរណាបានជូនយោបល់ទៅអុលឡោះ? |
គ្មាននរណាអាចបង្រៀនព្រះជាម្ចាស់ ឲ្យចេះដឹងបានឡើយ ដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់ ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ។
ព្រះជាម្ចាស់សម្តែងភាពឧត្តុង្គឧត្ដម តាមរយៈព្រះចេស្ដារបស់ព្រះអង្គ តើនរណាចេះប្រៀនប្រដៅដូចព្រះអង្គ?
តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់ តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ?
ក្នុងចំណោមអ្នកទាំងនោះ តើនរណាបានរួមប្រជុំជាមួយព្រះអម្ចាស់? តើនរណាបានឃើញ និងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ? តើនរណាយកចិត្តទុកដាក់ស្ដាប់ ព្រះបន្ទូលរបស់ព្រះអង្គ?
ដ្បិតក្នុងគម្ពីរមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើអ្នកណាអាចថ្វាយយោបល់ ព្រះអង្គបាន?»។ រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ត*ហើយ។