ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 3:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើង ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​នៅ​ទី​នោះ យើង​នឹង​អង្គុយ​ជំនុំ​ជម្រះ សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ច្រក​ភ្នំ​យេហូ‌សា‌ផាត ដ្បិត​នៅ​ទី​នោះ អញ​នឹង​អង្គុយ​ជំនុំ​ជំរះ​អស់​ទាំង​សាសន៍ ដែល​នៅ​ព័ទ្ធ​ជុំវិញ

សូមមើលជំពូក

អាល់គីតាប

«ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើង ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។

សូមមើលជំពូក



យ៉ូអែល 3:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ា‌កា ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។


ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង សូម​ទ្រង់​ព្រះ‌ពិរោធ​តប​នឹង​អំពើ​ឃោរ‌ឃៅ របស់​បច្ចា‌មិត្ត​ទូលបង្គំ សូម​ជួយ​ការពារ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គហ្នឹង​ហើយ ដែល​បាន​តែង‌តាំង​ច្បាប់​ឡើង។


ដ្បិត​ព្រះអង្គ​យាង​មក​ហើយ ព្រះអង្គ​យាង​មក​វិនិច្ឆ័យ​ទោស​ផែនដី ព្រះអង្គ​វិនិច្ឆ័យ​ទោស​ផែនដី ដោយ​យុត្តិធម៌ ព្រះអង្គ​វិនិច្ឆ័យ​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។


នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​យាង​មក​គ្រប់‌គ្រង​ផែនដី ព្រះអង្គ​គ្រប់‌គ្រង​ផែនដី​ដោយ​យុត្តិធម៌ ព្រះអង្គ​គ្រប់‌គ្រង​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។


ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង​ប្រជា‌ជាតិ​នានា ព្រះអង្គ​នឹង​សម្រុះ‌សម្រួល​ជាតិ​សាសន៍​ជា​ច្រើន ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​មក​រំលាយ​ធ្វើ​ជា​កណ្ដៀវ។ ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើ​សង្គ្រាម​ដែរ។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ជ្រលង​ភ្នំ នៃ​និមិត្ត​ហេតុ​អស្ចារ្យ: យេរូ‌សាឡឹម​អើយ! តើ​មាន​រឿង​អ្វី​កើត​ឡើង​ដល់​អ្នក បាន​ជា​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​អង្គុយ​នៅ​មុខ​ផ្ទះ​ដូច្នេះ?


ព្រះ‌អម្ចាស់​កំពុង​តែ​ប្រុង​ប្រៀប​កាត់​ក្ដី ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស ជាតិ​សាសន៍​ទាំង‌ឡាយ ។


ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ​ហើយ គឺ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ថ្ងៃ​ដែល​មាន​ពពក ថ្ងៃ​ដែល​ប្រជា‌ជាតិ​នានា​វាយ​ប្រហារ​គ្នា។


នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រគល់​កន្លែង​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល សម្រាប់​បញ្ចុះ​សព​ស្ដេច​កុក គឺ​នៅ​ជ្រលង​ភ្នំ អ្នក​ដំណើរ​ដែល​ស្ថិត​នៅ​ខាង​កើត​សមុទ្រ។ គេ​នឹង​បញ្ចុះ​សព​ស្ដេច​កុក និង​ពល​ទ័ព​ដ៏​ច្រើន​របស់​ខ្លួន​នៅ​ទី​នោះ ហើយ​ឃាំង​ផ្លូវ​អ្នក​ដំណើរ​មិន​ឲ្យ​ឆ្លង​កាត់​តាម​នោះ​ទៀត។ គេ​នឹង​ដាក់​ឈ្មោះ​ជ្រលង​ភ្នំ​នោះ​ថា “ជ្រលង​ភ្នំ​កង‌ពល​ស្ដេច​កុក”។


មហា‌ជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់ ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់ នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ!


យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត ។ នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ និង​ជា​ចំណែក​មត៌ក​របស់​យើង ដោយ​កម្ចាត់‌កម្ចាយ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង‌ឡាយ។ យើង​ក៏​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​គេ យក​ទឹក​ដី​របស់​យើង​ទៅ​បែង​ចែក​គ្នា​ដែរ។


ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង ជាតិ​សាសន៍​ដ៏​ច្រើន ព្រះអង្គ​នឹង​សម្រុះ‌សម្រួល​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ ដែល​នៅ​ឆ្ងាយៗ ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​ដំ​ធ្វើ​ជា​កណ្ដៀវ​វិញ។ ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហ្វឹក‌ហាត់​ធ្វើ​សង្គ្រាម​ដែរ។


នៅ​ថ្ងៃ​នោះ ព្រះអង្គ​ដាក់​ព្រះ‌បាទា លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។ ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។ ចំហៀង​ភ្នំ​ម្ខាង​កម្រើក​ទៅ​ខាង​ជើង ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។


បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ ព្រះអង្គ​ដែល​គង់​នៅ​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះ​ដ៏​ពិត​ប្រាកដ» ព្រះអង្គ​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្តិធម៌។