ទំនុកតម្កើង 96:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ដ្បិតព្រះអង្គយាងមកហើយ ព្រះអង្គយាងមកវិនិច្ឆ័យទោសផែនដី ព្រះអង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ដ្បិតព្រះអង្គនឹងយាងមក គឺយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គ៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក គឺទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី ទ្រង់នឹងជំនុំជំរះលោកីយ ដោយសេចក្ដីសុចរិត ព្រមទាំងសាសន៍ទាំងប៉ុន្មាន ដោយសេចក្ដីពិតត្រង់របស់ទ្រង់។ សូមមើលជំពូកអាល់គីតាប13 ដ្បិតទ្រង់មកហើយ ទ្រង់មកវិនិច្ឆ័យទោសផែនដី ទ្រង់វិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ទ្រង់វិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ សូមមើលជំពូក |
ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតបានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ព្រះអង្គមិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធ ក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ ពួកព្យាការី*ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ* និងដល់អស់អ្នកដែលគោរពកោតខ្លាច ព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។