ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 1:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង ពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើង ពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់ បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​យើង ក៏​បាន​ស៊ី​កម្ទេច​ដើម​ល្វា​របស់​យើង វា​ហែក​សម្បក ហើយ​គ្រវែង​ចោល វា​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ប្រែ​ទៅ​ជា​ស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​អញ ក៏​បាន​ស៊ី​សំបក​ដើម​ល្វា​របស់​អញ ព្រម​ទាំង​ឲ្យ​នៅ​រលីង​ផង គឺ​បាន​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ទៅ​ជា​ស​ទទេ។

សូមមើលជំពូក

អាល់គីតាប

ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង ពួក​វា​កំទេច​ដើម​ឧទុម្ពរ​របស់​យើង ពួក​វា​ស៊ី​សំបក និង​ជំរុះ​ស្លឹក​អស់ បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។

សូមមើលជំពូក



យ៉ូអែល 1:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ដំណាំ​របស់​គេ ព្រះអង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​លើ​ទឹក​ដី​របស់​គេ។


ហ្វូង​កណ្ដូប​ហើរ​ចូល​មក​ស្រុក​អេស៊ីប​ទាំង​មូល ហើយ​ទំ​ពាស‌ពេញ​លើ​ដែន​ដី។ វា​មាន​ចំនួន​ច្រើន​ឥត​គណនា តាំង​ពី​ដើម​រៀង​មក គេ​មិន​ដែល​ជួប​ប្រទះ​ដូច្នេះ​ទេ ហើយ​ត​ទៅ​មុខ​ទៀត ក៏​នឹង​គ្មាន​បែប​នេះ​ដែរ។


វា​ទំ​ពាស‌ពេញ​ផ្ទៃ​ដី​ទាំង​មូល ធ្វើ​ឲ្យ​ផ្ទៃ​ដី​ខ្មៅ​ងងឹត។ វា​ស៊ី​បង្ហិន​អ្វីៗ​ទាំង​អស់ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ពី​ព្រឹល។ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល​គ្មាន​សល់​ស្លឹក​ឈើ ឬ​ស្មៅ នៅ​តាម​វាល​ឡើយ។


សូម្បី​តែ​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរ ចម្ការ​ទំពាំង‌បាយជូរ​ត្រូវ​ហិន‌ហោច​អស់ អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយ បែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។


ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខ ហើយ​យំ​ស្រណោះ​ស្រែ​ចម្ការ និង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ធ្លាប់​តែ​ផ្ដល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!


ខ្ញុំ​បំផ្លាញ​វា​ឲ្យ​ដូច​ចម្ការ​ដែល គេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែក គ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយ គឺ​មាន​តែ​រពាក់ បន្លា​ដុះ​ពាស‌ពេញ ខ្ញុំ​នឹង​ហាម​ពពក​មិន​ឲ្យ​បង្អុរ​ភ្លៀង មក​លើ​ចម្ការ​នេះ​ត​ទៅ​ទៀត​ឡើយ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: «យើង​សម្រេច​ចិត្ត​បំផ្លាញ​ពួក​គេ​ចោល ព្រោះ​ពេល​យើង​ចង់​ប្រមូល​ផល ពួក​គេ​គ្មាន​ផល​អ្វី​ទាល់​តែ​សោះ គឺ​ដូច​ចម្ការ​ទំពាំង‌បាយជូរ​ដែល​គ្មាន​ផ្លែ ដូច​ដើម​ឧទុម្ពរ​ដែល​គ្មាន​ផ្លែ ហើយ​ស្លឹក​របស់​វា​ក៏​ស្វិត​ក្រៀម។ ដូច្នេះ យើង​នឹង​ប្រគល់​ដី​ឲ្យ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ»។


យើង​នឹង​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​នាង ព្រោះ​នាង​ពោល​ថា ចម្ការ​ទាំង​នោះ ជា​កម្រៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​ឲ្យ។ យើង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃ ហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។


ដើម​ទំពាំង‌បាយជូរ​ស្វិត​អស់ ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់ រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុត ព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចម្ការ ក៏​ងាប់​អស់​ដែរ ធ្វើ​ឲ្យ​មនុស្ស‌ម្នា​បាត់​បង់​អំណរ​សប្បាយ។


យើង​បាន​ធ្វើ​ឲ្យ​ស្រូវ​របស់​អ្នក​រាល់​គ្នា ស្កក និង​មាន​ក្រា​ស៊ី ហើយ​ចម្ការ​ដំណាំ ចម្ការ​ទំពាំង‌បាយជូរ ចម្ការ​ឧទុម្ពរ និង​ចម្ការ​អូលីវ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ដើម​ឧទុម្ពរ​លែង​ផ្កា ទំពាំង‌បាយជូរ​លែង​មាន​ផ្លែ ដើម​អូលីវ​លែង​ផ្ដល់​ប្រេង ស្រែ​ចម្ការ​លែង​ផ្ដល់​ភោគ‌ផល​ជា​អាហារ លែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅ ហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​ឲ្យ​បំផ្លាញ ដំណាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា នឹង​ផ្ដល់​ភោគ‌ផល​បរិបូណ៌»។