យេរេមា 8:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: «យើងសម្រេចចិត្តបំផ្លាញពួកគេចោល ព្រោះពេលយើងចង់ប្រមូលផល ពួកគេគ្មានផលអ្វីទាល់តែសោះ គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ ដូចដើមឧទុម្ពរដែលគ្មានផ្លែ ហើយស្លឹករបស់វាក៏ស្វិតក្រៀម។ ដូច្នេះ យើងនឹងប្រគល់ដីឲ្យ អស់អ្នកដែលដើរកាត់តាមនោះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងបំផ្លាញគេអស់រលីង នៅគ្រានោះនឹងគ្មានចង្កោមផ្លែនៅដើមទំពាំងបាយជូរ ឬផ្លែល្វានៅដើមល្វាសោះ ស្លឹកទាំងប៉ុន្មាននឹងស្វិតក្រៀម ហើយរបស់ទាំងអស់ដែលយើង បានឲ្យដល់គេនឹងសូន្យបាត់ទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងបំផ្លាញគេអស់រលីង នៅគ្រានោះនឹងគ្មានចង្កោមផ្លែនៅដើមទំពាំងបាយជូរ ឬផ្លែល្វានៅដើមល្វាសោះ ស្លឹកទាំងប៉ុន្មាននឹងស្វិតក្រៀម ហើយរបស់ទាំងអស់ដែលអញបានឲ្យដល់គេនឹងសូន្យបាត់ទៅ។ សូមមើលជំពូកអាល់គីតាប13 អុលឡោះតាអាឡាមានបន្ទូលទៀតថា: «យើងសម្រេចចិត្តបំផ្លាញពួកគេចោល ព្រោះពេលយើងចង់ប្រមូលផល ពួកគេគ្មានផលអ្វីទាល់តែសោះ គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ ដូចដើមឧទុម្ពរដែលគ្មានផ្លែ ហើយស្លឹករបស់វាក៏ស្វិតក្រៀម។ ដូច្នេះ យើងនឹងប្រគល់ដីឲ្យ អស់អ្នកដែលដើរកាត់តាមនោះ»។ សូមមើលជំពូក |
ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហារ របស់អ្នករាល់គ្នា ពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោ របស់អ្នករាល់គ្នា ពួកគេកម្ទេចចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់អ្នករាល់គ្នា ហើយរំលាយក្រុងដែលមានកំពែងរឹងមាំ ជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។