ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
យ៉ូអែល 1:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងឃើញម្ហូបអាហាររលាយបាត់ ពីមុខពួកយើង ហើយនៅក្នុងដំណាក់របស់ព្រះនៃយើង ក៏លែងមានអំណរ និងការសប្បាយរីករាយ ទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង ហើយអំណរ និងការសប្បាយរីករាយ ពីព្រះដំណាក់របស់ព្រះនៃយើង ក៏លែងមានទៀតទេឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអាហារ តើមិនបានដាច់ចេញពីចំពោះភ្នែកយើង ព្រមទាំងសេចក្ដីអំណរ នឹងសេចក្ដីរីករាយ ពីព្រះវិហាររបស់ព្រះនៃយើងផងទេឬអី អាល់គីតាប ពួកយើងឃើញម្ហូបអាហាររលាយបាត់ ពីមុខពួកយើង ហើយនៅក្នុងដំណាក់របស់អុលឡោះជាម្ចាស់នៃយើង ក៏លែងមានអំណរ និងការសប្បាយរីករាយ ទៀតដែរ។ |
ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
ពេលនោះ ឱព្រះជាម្ចាស់អើយ ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គ ទូលបង្គំនឹងទៅជិតព្រះជាម្ចាស់ដែលជាប្រភព នៃអំណរដ៏លើសលុបរបស់ទូលបង្គំ។ ឱព្រះជាម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសំឡេងពិណ!
សូមប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងបានរីករាយឡើងវិញ។
ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា: ខ្ញុំមិនមែនជាគ្រូពេទ្យទេ នៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី!
ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងព្រះដំណាក់ទៀតឡើយ។