គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។
យ៉ូស្វេ 23:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន ដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជាជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជាជាតិទាំងអស់ដែលខ្ញុំដណ្ដើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើត រហូតដល់សមុទ្រមេឌីទែរ៉ាណេនៅខាងលិច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ខ្ញុំបានចែកអស់ទាំងទឹកដីរបស់សាសន៍នានាដែលនៅសេសសល់ឲ្យអ្នករាល់គ្នា ទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន រួមទាំងទឹកដីរបស់សាសន៍នានា ដែលខ្ញុំបានវាយបំផ្លាញចេញ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់សមុទ្រធំនៅទិសខាងលិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញបានចែកអស់ទាំងនគរដែលសល់ទាំងនេះដល់ឯង ទុកជាមរដកដល់ពូជអំបូរឯងទាំងប៉ុន្មាន ចាប់តាំងពីទន្លេយ័រដាន់ នឹងអស់ទាំងនគរដែលអញបានវាយបំផ្លាញចេញហើយ រហូតដល់សមុទ្រធំដែលនៅទិសខាងលិច អាល់គីតាប មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេ ឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួនដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជាជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជាជាតិទាំងអស់ ដែលខ្ញុំដណ្តើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើតរហូតដល់សមុទ្រមេឌីទែរ៉ាណេនៅខាងលិច។ |
គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។
ព្រះអង្គបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ ហើយចែកទឹកដីឲ្យពួកគេជាមត៌ក គឺព្រះអង្គឲ្យកុលសម្ព័ន្ធអ៊ីស្រាអែល រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
យើងនឹងបណ្ដេញពួកគេចេញពីមុខអ្នកបន្តិចម្ដងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះជាកម្មសិទ្ធិបាន។
ព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានកម្ទេចប្រជាជាតិនានា យើងបំផ្លាញប៉មការពារក្រុងរបស់ពួកគេ យើងធ្វើឲ្យផ្លូវរបស់គេនៅស្ងាត់ជ្រងំ គ្មានមនុស្សដើរ! ក្រុងរបស់គេនឹងត្រូវអន្តរាយ លែងមានប្រជាជនរស់នៅទៀត។
ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងកម្ចាត់ប្រជាជាតិនានាចេញអស់ពីស្រុក ដែលអ្នកត្រូវចូលទៅកាន់កាប់។ ពេលនោះ អ្នកអាចបណ្ដេញពួកគេចេញពីស្រុក រួចចូលទៅរស់នៅក្នុងស្រុករបស់ពួកគេ។
នៅស៊ីឡូ លោកយ៉ូស្វេចាប់ឆ្នោត ចែកទឹកដីឲ្យជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។
ដូច្នេះ យើងក៏នឹងមិនបណ្ដេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស្វេបន្សល់ទុក ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។