ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះឲ្យប្រជារាស្ត្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។
យ៉ូស្វេ 18:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសទាំងនោះចាកចេញទៅ ហើយធ្វើដំណើរពាសពេញស្រុក រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីក្រុងនានាទាំងប្រាំពីរចំណែកនោះ ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំស៊ីឡូវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បុរសទាំងនោះក៏ចេញទៅ ហើយដើរចុះឡើងក្នុងស្រុក រួចកត់ត្រាក្នុងសៀវភៅមួយអំពីស្ថានភាពក្រុងនានាក្នុងស្រុកនោះ ជាប្រាំពីរចំណែក ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំត្រង់ស៊ីឡូរវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នកទាំងនោះក៏ចេញទៅដើរចុះឡើងក្នុងស្រុក ហើយបានសរសេរកំណត់ចែកជា៧ចំណែក តាមទីក្រុងស្រុកនោះ ព្រមទាំងកត់ចុះក្នុងសៀវភៅ រួចត្រឡប់មកឯយ៉ូស្វេ នៅទីដំឡើងត្រសាល ត្រង់ស៊ីឡូរវិញ អាល់គីតាប បុរសទាំងនោះចាកចេញទៅ ហើយធ្វើដំណើរពាសពេញស្រុក រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីក្រុងនានាទាំងប្រាំពីរចំណែកនោះ ហើយត្រឡប់មកជួបយ៉ូស្វេនៅជំរំស៊ីឡូវិញ។ |
ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះឲ្យប្រជារាស្ត្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។
នៅស៊ីឡូ លោកយ៉ូស្វេចាប់ឆ្នោត ចែកទឹកដីឲ្យជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។
បុរសដែលលោកយ៉ូស្វេចាត់ឲ្យទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅ លោកយ៉ូស្វេបានផ្ដែផ្ដាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។