លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។
យ៉ូស្វេ 18:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រំប្រទល់នេះចុះទៅតាមជើងភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំហ៊ិនណម ខាងជើងវាលរាបរេផែម រួចចុះតាមវាលរាបហ៊ីណម ត្រង់ជម្រាលខាងត្បូងភ្នំយេប៊ូស ចុះទៅអេន-រ៉ូកែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រំប្រទល់ចុះទៅដល់ចុងភ្នំ ដែលនៅទល់មុខជ្រលងភ្នំបេន-ហ៊ីនណម នៅខាងជើងនៃជ្រលងភ្នំរេផែម ហើយចុះទៅដល់ជ្រលងភ្នំហ៊ីនណម ត្រង់ជម្រាលខាងត្បូងក្រុងយេប៊ូស ចុះទៅអេន-រ៉ូកេល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចុះទៅដល់ចុងភ្នំដែលនៅទល់មុខនឹងច្រកភ្នំបេន-ហ៊ីនណំម ដែលនៅប៉ែកខាងជើងនៃច្រកភ្នំរបស់សាសន៍រេផែម ហើយចុះទៅដល់ច្រកភ្នំហ៊ីនណំមនោះ ដែលនៅខាងត្បូងក្រុងយេប៊ូសរហូតដល់អេន-រ៉ូកេល អាល់គីតាប ព្រំប្រទល់នេះចុះទៅតាមជើងភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំបេនហ៊ីនុម ខាងជើងវាលរាបរេផែមរួចចុះតាមវាលរាបបេនហ៊ីនុម ត្រង់ជំរាលខាងត្បូងភ្នំយេប៊ូស ចុះទៅអេន-រ៉ូកែល។ |
លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។
ថ្ងៃមួយ សម្ដេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយ នៅ “ថ្មសូហេលែត” ជិតអេនរូកែល ដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉ន ធ្វើយញ្ញបូជានៅទីនោះ។ សម្ដេចយាងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ព្រះរាជា មកចូលរួមក្នុងពិធីបុណ្យនោះ។
ព្រះបាទយ៉ូសៀសបានបំផ្លាញកន្លែងធ្វើបូជាយញ្ញនៅតូផេត ក្នុងជ្រលងភ្នំហ៊ិនណម ដើម្បីកុំឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួន ទៅធ្វើបូជាយញ្ញថ្វាយព្រះម៉ូឡុកទៀតឡើយ។
ស្ដេចដុតគ្រឿងក្រអូបនៅជ្រលងភ្នំហ៊ីនណម និងយកបុត្រទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
ស្ដេចបានយកបុត្រាទៅធ្វើបូជាយញ្ញនៅក្នុងជ្រលងភ្នំហ៊ីនណម ស្ដេចរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម និងអំពើអាបធ្មប់ ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្ដេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
មើល៍ គេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ គេបម្រុងទុកសម្រាប់បូជាស្ដេចស្រុកអាស្ស៊ីរី គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌ ទុកសម្រាប់ដុត។ ខ្យល់របស់ព្រះអម្ចាស់ ដែលប្រៀបដូចជាស្ពាន់ធ័រ នឹងបក់មកបញ្ឆេះគំនរអុសនោះ។
“ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងនឹងបំបែកប្រជាជន និងក្រុងនេះ ដូចគេបំបែកក្អមរបស់ជាងស្មូន ដែលគ្មាននរណាអាចជួសជុលឡើងវិញបានទេ។ គេនឹងកប់ខ្មោចរបស់អ្នកទាំងនោះនៅតូផេត ព្រោះគ្មានកន្លែងណាផ្សេងទៀតឡើយ។
ឆ្ពោះទៅជ្រោះហ៊ីនណមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។
ហេតុនេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ“ជ្រលងភ្នំហ៊ីនណម”ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”វិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកគេបានសង់កន្លែងសក្ការៈនៅទួលខ្ពស់សម្រាប់ព្រះបាល ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួន ទៅសែនព្រះម៉ូឡុក ដោយដុតទាំងរស់។ យើងពុំដែលបង្គាប់ឲ្យគេធ្វើអំពើបែបនេះសោះ យើងក៏មិនដែលនឹកឃើញអំពីការនេះដែរ គឺធ្វើឲ្យជនជាតិយូដាមានទោស ព្រោះតែអំពើព្រៃផ្សៃ»។
កូនចៅយូដាពុំអាចបណ្ដេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមចេញឡើយ។ ហេតុនេះ ជនជាតិយេប៊ូសរស់នៅជាមួយកូនចៅយូដានៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបៀរ គារយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។
រីឯកុលសម្ព័ន្ធបេនយ៉ាមីនវិញ គេមិនបានបណ្ដេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមទេ។ ដូច្នេះ ជនជាតិយេប៊ូសក៏រស់ជាមួយកុលសម្ព័ន្ធបេនយ៉ាមីន នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
កុលសម្ព័ន្ធយូដាវាយយកបានក្រុងយេរូសាឡឹមដែរ ពួកគេសម្លាប់រង្គាលប្រជាជន រួចដុតក្រុងនោះចោល។
ប៉ុន្តែម្ដងនេះ បុរសលេវីប្រកែកពុំព្រមនៅទៀតទេ។ គាត់ក្រោកឡើងចេញដំណើរជាមួយប្រពន្ធចុង ព្រមទាំងសត្វលាទាំងពីររបស់គាត់ ដែលមានចងកែបរួចជាស្រេចនោះដែរ។ ពួកគេមកដល់កន្លែងមួយ នៅទល់មុខនឹងក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹម។