ឥឡូវនេះ កូនយើងស្លាប់ផុតទៅហើយ តើយើងតមអាហារធ្វើអ្វីទៀត? យើងមិនអាចធ្វើឲ្យវារស់ឡើងវិញបានឡើយ! យើងទេតើដែលនឹងទៅជួបវា គឺមិនមែនវាទេដែលនឹងមកជួបយើង»។
យ៉ូប 7:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គទតមកទូលបង្គំ តែលែងឃើញទូលបង្គំទៀតហើយ ព្រះអង្គនឹងខំរកមើលទូលបង្គំ តែទូលបង្គំបាត់សូន្យទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នឹងមិនឃើញទៀតឡើយ ព្រះនេត្ររបស់ព្រះអង្គនឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នោះនឹងមិនឃើញទៀតឡើយ ព្រះនេត្រនៃទ្រង់នឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ អាល់គីតាប ទ្រង់មើលមកខ្ញុំ តែលែងឃើញខ្ញុំទៀតហើយ ទ្រង់នឹងខំរកមើលខ្ញុំ តែខ្ញុំបាត់សូន្យទៅ។ |
ឥឡូវនេះ កូនយើងស្លាប់ផុតទៅហើយ តើយើងតមអាហារធ្វើអ្វីទៀត? យើងមិនអាចធ្វើឲ្យវារស់ឡើងវិញបានឡើយ! យើងទេតើដែលនឹងទៅជួបវា គឺមិនមែនវាទេដែលនឹងមកជួបយើង»។
ព្រះអង្គចង់យកខ្នោះមកដាក់ជើងទូលបង្គំ ព្រះអង្គឃ្លាំមើលអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត សូម្បីតែដានជើងទូលបង្គំ ក៏ព្រះអង្គតាមពិនិត្យមើលដែរ។
ក៏ប៉ុន្តែ ព្រះអង្គទតមើលមក មនុស្សលោកដូចទូលបង្គំនេះ ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី!
គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ គ្មាននរណាឃើញគេទៀតឡើយ គេនឹងរលាយសូន្យទៅ ដូចសុបិននិមិត្តនៅពេលយប់។
អ្នកដែលធ្លាប់ឃើញគេ នឹងលែងឃើញគេទៀតហើយ នៅកន្លែងដែលគេធ្លាប់ស្នាក់អាស្រ័យ ក៏គ្មាននរណាឃើញគេទៀតដែរ។
ពេលចូលដំណេក គេជាអ្នកមាន ប៉ុន្តែ នេះជាលើកចុងក្រោយហើយ ដ្បិតពេលភ្ញាក់ឡើង គេបាត់បង់ទ្រព្យសម្បត្តិអស់។
ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ
តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំ និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ? ដ្បិតបន្តិចទៀត ទូលបង្គំនឹងទៅនៅក្នុងផ្នូរ ព្រះអង្គនឹងរកទូលបង្គំ តែទូលបង្គំវិនាសសូន្យបាត់ទៅហើយ»។
ប៉ុន្តែ ពេលណាគេត្រូវរម្លើងចេញពីកន្លែង របស់ខ្លួនហើយនោះ សូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ!
ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក