លោកយ៉ាកុបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យ៉ូសែបត្រូវសត្វហែកស៊ីអស់ហើយ!»។
យ៉ូប 6:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិត ហើយមាត់របស់ខ្ញុំស្រដីចេញមក នូវពាក្យអពមង្គលឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអំពើទុច្ចរិតណានៅអណ្ដាតខ្ញុំឬ? តើខ្ញុំមិនចេះភ្លក់ដឹងសេចក្ដីខូចកាចទេឬ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានសេចក្ដីទុច្ចរិតណានៅអណ្តាតខ្ញុំឬ តើខ្ញុំមិនចេះភ្លក់ដឹងសេចក្ដីខូចកាចទេឬអី។ អាល់គីតាប តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិត ហើយមាត់របស់ខ្ញុំស្រដីចេញមក នូវពាក្យអពមង្គលឬទេ? |
លោកយ៉ាកុបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យ៉ូសែបត្រូវសត្វហែកស៊ីអស់ហើយ!»។
លោកមានប្រសាសន៍ថា: “អ្វីៗដែលទូលបង្គំនិយាយសុទ្ធតែត្រឹមត្រូវ ទូលបង្គំជាមនុស្សបរិសុទ្ធ ដូចព្រះអង្គជ្រាបស្រាប់ហើយ”។
តើគេអាចបរិភោគម្ហូបសាប ដោយមិនបង់អំបិលកើតឬ? តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ?
មានតែមនុស្សពេញវ័យ ប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធ ចេះវែកញែក ស្គាល់ល្អ ស្គាល់អាក្រក់។