ការរាំងស្ងួត និងកម្ដៅ ធ្វើឲ្យទឹកកករលាយយ៉ាងណា ស្ថានមនុស្សស្លាប់ក៏នឹងធ្វើឲ្យមនុស្សបាប រលាយសូន្យយ៉ាងនោះដែរ។
យ៉ូប 6:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅចុងរដូវត្រជាក់ ទឹកអូរទាំងនោះប្រែជាល្អក់កករ ព្រោះតែភ្លៀង និងទឹកកករលាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ អាល់គីតាប នៅចុងរដូវត្រជាក់ ទឹកអូរទាំងនោះប្រែជាល្អក់កករ ព្រោះតែភ្លៀង និងទឹកកករលាយ។ |
ការរាំងស្ងួត និងកម្ដៅ ធ្វើឲ្យទឹកកករលាយយ៉ាងណា ស្ថានមនុស្សស្លាប់ក៏នឹងធ្វើឲ្យមនុស្សបាប រលាយសូន្យយ៉ាងនោះដែរ។
តើនរណាជាម្ដាយរបស់ទឹកដែលកក ព្រមទាំងសម្រាលចេញជាសន្សើមកក ដែលធ្លាក់ចុះពីលើមេឃ?
បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្ត ដូចទឹកជ្រោះដែលរីង ដូចជ្រលងដងអូរដែលគ្មានទឹក។
ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។