តើព្រះអង្គនឹងប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដើម្បីចោទប្រកាន់ខ្ញុំឬ? ទេ! ព្រះអង្គមុខជាស្ដាប់ខ្ញុំពុំខាន។
យ៉ូប 40:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់ ហើយមានសំឡេងដូចផ្គរលាន់ ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងមានដៃដូចព្រះដែរឬ? តើឯងចេះបញ្ចេញសំឡេង ជាផ្គរដូចជាព្រះអង្គបានឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងមានដៃដូចព្រះដែរឬ តើឯងចេះបញ្ចេញសំឡេងជាផ្គរដូចជាទ្រង់បានឬទេ។ អាល់គីតាប តើអ្នកមានអំណាចដូចអុលឡោះ ហើយមានសំឡេងដូចផ្គរលាន់ ដែលជាសំឡេងរបស់ទ្រង់ឬ? |
តើព្រះអង្គនឹងប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដើម្បីចោទប្រកាន់ខ្ញុំឬ? ទេ! ព្រះអង្គមុខជាស្ដាប់ខ្ញុំពុំខាន។
ចូរនាំគ្នាស្ដាប់ចុះ ចូរនាំគ្នាស្ដាប់ព្រះសូរសៀង ដែលលាន់ឮគគ្រឹកគគ្រេង គឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ
ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ និងមហិទ្ធិឫទ្ធិ អ្នកដែលប្រឆាំងនឹងព្រះអង្គ មិនអាចរួចខ្លួនបានទេ។
ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងនៅពីលើផ្ទៃទឹក ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។
ព្រះសូរសៀង របស់ព្រះអម្ចាស់ លាន់ឮឡើងប្រកបដោយឫទ្ធានុភាព ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង
ព្រះអង្គបានជាន់ និងសម្លាប់នាគរាជ ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវ ដោយសារឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ។
ព្រះអង្គប្រកបដោយព្រះចេស្ដាដ៏ខ្លាំងក្លា ព្រះអង្គមានឫទ្ធានុភាព និងឫទ្ធិបារមីដ៏ខ្ពង់ខ្ពស់បំផុត។
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យ ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។
ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមី ដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវ ដោយព្រះបារមីរបស់ព្រះអង្គ។
អ្នកណាប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួន អ្នកនោះមុខជាវេទនាពុំខាន! អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។ មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង! ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!
ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន ពេលគេឃើញអ្នក គេចាប់យកភ្លាម ព្រោះអ្នកហ៊ានរករឿងព្រះអម្ចាស់។
សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
ព្រះអម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីដឹងថា ព្រះអម្ចាស់មានឫទ្ធានុភាពដ៏ខ្លាំងពូកែ និងដើម្បីឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នារហូតតទៅ»។