ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 4:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ពេល​តែ​មួយ​ថ្ងៃ មនុស្ស​ត្រូវ​អន្តរាយ ហើយ​វិនាស​សូន្យ​ទៅ ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​រវាងពេល​ព្រឹក​នឹង​ល្ងាច នោះ​វា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់​កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រឹក​ដល់​ល្ងាចវា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់‌កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ

សូមមើលជំពូក

អាល់គីតាប

ក្នុង​ពេល​តែ​មួយ​ថ្ងៃ មនុស្ស​ត្រូវ​អន្តរាយ ហើយ​វិនាស​សូន្យ​ទៅ ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។

សូមមើលជំពូក



យ៉ូប 4:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជាតិ​មួយ​ច្បាំង​នឹង​ប្រជា‌ជាតិ​មួយ ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​វឹក‌វរ ដោយ‌សារ​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង។


ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្ដេច​សោយ​ទិវង្គត គ្មាន​នរណា​សោក​ស្ដាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ព្រះ‌មហា‌ក្សត្រ​ឡើយ។


ប្រសិន​បើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​រស់​ឡើង​វិញ​បាន នោះ​ទូលបង្គំ​នឹង​នៅ​រង់‌ចាំ​គ្រប់​ពេល​វេលា រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ដ៏​វេទនា​នេះ។


គេ​លូត​ឡើង​ដូច​ផ្កា ហើយ​ត្រូវ​កាត់​ចោល គេ​វិនាស​បាត់​ទៅ​ដូច​ស្រមោល គឺ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។


ព្រះអង្គ​មាន​ប្រៀប​លើ​គេ​ជានិច្ច រួច​ធ្វើ​ឲ្យ​គេ​ក៏​វិនាស​សូន្យ​ទៅ ព្រះអង្គ​បំផ្លាស់​បំប្រែ​ផ្ទៃ​មុខ​របស់​គេ ហើយ​ដេញ​គេ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ។


អាយុ​ជីវិត​របស់​ខ្ញុំ​មក​ដល់​ទី​បញ្ចប់​ហើយ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​មួយ ដែល​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ។


គ្មាន​នរណា​នឹក​នា​ដល់​គេ​នៅ​ផែនដី​ទៀត​ឡើយ ហើយ​ក៏​គ្មាន​នរណា​និយាយ​ពី​ឈ្មោះ របស់​គេ​ទៀត​ដែរ។


ក៏​គេ​មុខ​ជា​វិនាស​រហូត​ត​ទៅ ដូច​លាមក​របស់​ខ្លួន​ដែរ។ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​អ្នក​នោះ​នឹង​ពោល​ថា “តើ​គាត់​ទៅ​ណា​បាត់​ហើយ?”


ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។


សូម​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ស្រឡះ​មុខ​បន្តិច មុន​នឹង​ទូលបង្គំ​លា​ចាក​លោក​នេះ រលាយ​សូន្យ​បាត់​ទៅ។


មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ក៏​រីក​ដុះ‌ដាល​ឡើង​ដែរ ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។


គេ​តែងតែ​ដឹង​គុណ​មនុស្ស​សុចរិត​ជានិច្ច រីឯ​មនុស្ស​ទុច្ចរិត សូម្បី​តែ​ឈ្មោះ​ក៏​គ្មាន​នរណា​នឹក​ឃើញ​ផង។