ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេរកជឿមិនបាន។ ពួកគេរង់ចាំខ្ញុំសម្តែងចិត្តមេត្តាករុណា ចំពោះពួកគេ។
យ៉ូប 39:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាលោត វាកញ្ជ្រោល វាបោះពួយទៅមុខ ហើយពេលឮគេផ្លុំស្នែង វាពុំអាចនៅស្ងៀមបានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាកញ្ជ្រោលអន្ទះសាទាំងតន្ត្រំដី ហើយកាលឮសូរត្រែ នោះទប់វាមិនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាកញ្ជ្រោលអន្ទះសាទាំងតន្ត្រំដី ហើយកាលឮសូរត្រែ នោះទប់វាមិនបានឡើយ អាល់គីតាប វាលោត វាកញ្ជ្រោល វាបោះពួយទៅមុខ ហើយពេលឮគេផ្លុំស្នែង វាពុំអាចនៅស្ងៀមបានទេ។ |
ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេរកជឿមិនបាន។ ពួកគេរង់ចាំខ្ញុំសម្តែងចិត្តមេត្តាករុណា ចំពោះពួកគេ។
ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេ ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គបំផ្លាញខ្ញុំ។
កាលណាឮគេផ្លុំស្នែង វាស្រែកឡើង វាស្រង់ក្លិនចម្បាំងពីចម្ងាយ ហើយក៏ស្គាល់សំឡេងរបស់មេទ័ព និងសម្រែកប្រកាសសឹកដែរ។
ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។
ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ ដ្បិតខ្ញុំឮសំឡេងត្រែ និងសម្រែកប្រកាសប្រយុទ្ធ។
យើងផ្ទៀងត្រចៀកស្ដាប់ ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ គ្មាននរណាម្នាក់សោកស្ដាយថា ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា “ខ្ញុំបានធ្វើខុសហើយ” នោះឡើយ គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើព្រះអម្ចាស់មិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ?
សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។